ភ្នំពេញ៖ នៅចុងឆ្នាំ២០១៩ តារាចម្រៀងអ្នកនាង សួស វីហ្សា និងតារាសម្ដែងលោក ថមមី បានសម្រេចចិត្តរៀបការនឹងគ្នា ក្រោយមើលចិត្តគ្នាច្បាស់លាស់រៀងៗខ្លួនៗ។ ពិតណាស់ ក្រោយរៀបការថ្មីថ្មោងសាងជីវិតគ្រួសារមួយរួមគ្នា គេឃើញប្ដីប្រពន្ធមួយគូនេះ កាន់តែខិតខំប្រឹងប្រែងការងារ បើកមុខជំនួញជាច្រើនកន្លែង។ ម្យ៉ាងវិញទៀត គេដឹងថាគូស្វាមីភរិយាមួយគូនេះ ប្រើជីវិតហ៊ឺហារ ដើរលេងក្រៅប្រទេសទិញរបស់ប្រ៊េនៗទៀតផង។ 

យ៉ាងណាមិញ ប្រឡេកមកមើលជីវភាពក្រោយរៀបការបានជាង២ឆ្នាំមកនេះ ជីវិតអ្នកនាង សួស វីហ្សា និងលោក ថមមី ហាក់ផ្លាស់ប្ដូរសឹង១៨០ដឺក្រេ ក្រោយមុខបណ្ដាក់ទន់លើជំនួញទទួលបានជោគជ័យគ្រប់កន្លែង។ ម្យ៉ាងវិញទៀត គេឧស្សាហ៍ឃើញប្ដីប្រពន្ធមួយគូនេះ យកលុយទៅទិញគ្រឿងពេជ្រជាច្រើនឈុត និងផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេកាន់តែចាប់អារម្មណ៍រឿងផ្សេងមួយទៀតពី អ្នកនាង សួស វីហ្សា និងលោក ថមមី ដោយអ្នកទាំងពីរតែងតែយកលុយទៅទិញរថយន្តទំនើបថ្មីៗជាបន្តបន្ទាប់ ខណៈរថយន្តបញ្ឈរចោលរាប់គ្រឿង​ ហើយរថយន្តនីមួយៗសុទ្ធតែទំនើបមានតម្លៃរាប់សិបម៉ឺនដុល្លារ។ តួយ៉ាង ខាងក្រោមនេះជារថយន្តដែលតារាប្រុសស្រីមួយគូនេះមាន៖

 លោក ថមមី និង អ្នកនាង សួស វីហ្សា 
  អ្នកនាង សួស វីហ្សា និង លោក ថមមី ជាមួយរថយន្ត
  អ្នកនាង សួស វីហ្សា និង លោក ថមមី ជាមួយរថយន្ត
លោក ថមមី ជាមួយរថយន្ត
លោក ថមមី ជាមួយរថយន្ត
លោក ថមមី ជាមួយរថយន្ត
លោក ថមមី ជាមួយរថយន្ត
  អ្នកនាង សួស វីហ្សា និង លោក ថមមី ជាមួយរថយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា