តារាកម្សាន្ត÷ ចាប់ប្រឡូកអាជីពជាអ្នកសិល្ប:យូរឆ្នាំ តារាស្រីខ្មែរបួនដួង គឺតារាសម្តែងដ៏ល្បីកាលពីជំនាន់ឆ្នាំ១៩៩០ អ្នកស្រីអម្ពរ ទេវី ពិធីការិនីដ៏ល្បីអ្នកនាង គង់សុជាតិ និងអ្នកនាង យុគ ចិន្តា ព្រមទាំងម្ចាស់បទស្នេហ៍ប្រុសង៉ក់ងរ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ ផ្ទុះការសរសើរព្រោងព្រាតអំពីសម្រស់របស់តារាស្រីទាំងបួននេះគឺនៅតែក្មេងដដែល។
ជាក់ស្តែងឆ្នាំថ្មីឆ្នាំ២០២២នេះ តារាស្រីទាំងបួនខ្លះមានអាយុខ្ទង់ហាសិប និងខ្លះសែសិបឆ្នាំក្រាស់ហើយក៏ពិតមែន ប៉ុន្តែសម្រស់និងស្បែកមុខនៅតែម៉ត់រលោង ការតុបតែងខ្លួនសមសួនជាតារាខ្មែរពិតៗ ដែលជាហេតុធ្វើឲ្យហ្វេនៗដែលតែងតែគាំទ្រនៅតែសរសើរមិនដាច់ពីសម្រស់របស់តារាស្រីទាំងបួននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា ឆ្នាំ២០២២នេះ អ្នកស្រី អម្ពរទេវី មានវ័យ៥២ឆ្នាំ ខណ:ដែលអ្នកនាង គង់សុជាតិ មានវ័យ៤៦ឆ្នាំ រីឯអ្នកនាង យុគ ចិន្តា និងអ្នកនាង ម៉េងកែវពេជ្ជតា ក៏មានអាយុសែក្រាស់ទៅហើយដែរ៕
ចង់ឃើញថាតើតារាស្រីទាំងបួនដួង មានសម្រស់ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷
១/.អ្នកស្រី អម្ពរទេវី
២/.អ្នកនាង គង់សុជាតិ
៣/.អ្នកនាង យុគចិន្តា
៤/.អ្នកនាង ម៉េងកែវពេជ្ជតា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]