កំពត៖ ពិតណាស់ តារាសម្ដែងវ័យក្មេង ជូលី និង អាង សុជាតា សព្វថ្ងៃកំពុងតែសាងភាពល្បីល្បាញ និងទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ឲ្យស្រលាញ់ចូលចិត្តមិនតិចនោះទេ។ ជាពិសេសគឺ នៅពេលដែលពួកគេកាន់តែធំពេញក្រមុំកាន់តែស្អាតទាក់ទាញខ្លាំង។ 

ជាពិសេស មួយរយៈចុងក្រោយមកនេះ តារាវ័យក្មេងទាំងពីរដួងនេះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍នៃការតែងខ្លួនយ៉ាងទាក់ទាញ ទាន់សម័យ ដែលកាន់តែជួយលើកសម្រស់របស់នាង ឲ្យមានភាពស្រស់ស្អាតខ្លាំងឡើង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ថ្មីៗនេះ ជូលី និង សុជាតា ក៏បានបញ្ចេញនូវរូបភាពប៉ុន្មានសន្លឹករបស់ខ្លួនពីលើភ្នំបូកគោ ជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបឃ្យូតៗ ហាយសូតែមិនស៊ិចស៊ី ប៉ុន្តែបែរជាមានភាពលេចធ្លោយ៉ាងខ្លាំងដូចជាតារាកូរ៉េអញ្ចឹង ព្រោះនៅក្នុងនោះដែរ អ្នកទាំងពីរកាន់តែធំពេញរូបរាង មានសម្រស់ទាក់ទាញពីធម្មជាតិ ស្នាមញញឹមស្រទន់ បើទោះបីជាមិនបានតុបតែងខ្លួនអ្វីខ្លាំងក៏ដោយ តែការបង្ហាញសម្រស់លើកនេះ ពិតជាធ្វើឲ្យមនុស្សជាច្រើនលង់ស្នេហ៍មិនតិចនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ជូលី
អាង សុជាតា
ជូលី
អាង សុជាតា
ជូលី និងអាង សុជាតា
ជូលី និងអាង សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាង សុជាតា (ឈូឈូ)