រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប្រុស ទេព រិនដារ៉ូ ជាតារាសម្តែងប្រុសជើងចាស់ ប្រឡូកក្នុងវិស័យសម្តែងច្រើនឆ្នាំហើយក្តី តែនៅទទួលការគាំទ្រ ប្រជាប្រិយភាពមិនធ្លាក់ចុះរហូតដល់សព្វថ្ងៃនេះ ខណៈសិល្បកររួមជំនាន់ជាច្រើន ហាក់កំពុងតែបាត់ឈ្មោះម្តងម្នាក់ៗទៅហើយនោះ។
ជាមួយគ្នានេះ មហាជនជាច្រើន ដែលជាអ្នកគាំទ្ររូបលោកតាំងពីនៅយុវវ័យនោះ នរណាៗក៏ផ្ទុះការចាប់អារម្មណ៍នឹង រូបរាងសម្បត្តិរបស់រូបលោក អាយុកាន់តែជ្រេពីមួយថ្ងៃទៅមួយថ្ងៃ តែរូបលោក បែរជាត្រូវគេឯង មើលមិនឃើញផ្លាស់ប្តូរទាល់តែសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ថ្មីៗនេះ តារាសម្តែងប្រុសជើងចាស់រូបនេះ ទម្លាយរូបភាពកាលពីជាង ២០ឆ្នាំមុន កំឡុងឆ្នាំ១៩៩៩ ក្នុងអាជីពជាសិល្បករ ប្រៀបធៀបនឹងពេលបច្ចុប្បន្ន ហាក់គ្មានប្រែប្រួលសូម្បីបន្តិច រូបលោក នៅតែមើលទៅសង្ហា ជាពិសេសទៅទៀត កាន់តែចាស់ តារាប្រុសរូបនេះ កាន់តែហាត់យករាងកាយមាំមួន សាច់ដុំកង់ៗមិនឲ្យចាញ់តារាៗជំនាន់ក្រោយៗប៉ុន្មានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]