ភ្នំពេញ៖ ពិតណាស់ មិនត្រឹមតែមានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈចម្រៀងជាមួយនឹងទឹកដម សម្លេងដ៏ពីរោះនោះទេ តែ តារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា ក៏មានរូបសម្រស់ស្រស់សោភា ដែលមានភាពលេចធ្លោយ៉ាងខ្លាំង និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។ 

លើសពីនេះ  អ្វីដែលធ្វើឱ្យមហាជនតែងតែគោរពស្រលាញ់ តារាចម្រៀងស្រីរូបនេះស្ទើរគ្រប់ៗគ្នានោះគៗ ត្រង់ចំណុចមួយដែលអ្នកនាង សុគន្ធ និសា កម្រនឹងលេងខ្លួនឆាតឆើយ ស៊ិចស៊ីដូចតារាដទៃទៀតណាស់ ព្រោះនាងគឺជាតារាមួយរូបដែលចូលចិត្តភាពចាស់ទុំ និង ការស្លៀកពាក់ស្រគត់ស្រគុំសមសួនបែបនារីខ្មែរពិតៗ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចឃើញស្រាប់ រូបភាពដែល អ្នកនាង សុគន្ធ និសា បានបង្ហោះថ្មីៗនៅលើបណ្ដាញសង្គម ជាមួយនឹងភាពទន់ភ្លន់ ស្រស់ស្រទន់ខ្លាំងមែនទែន ក្នុងឈុតរ៉ូបពណ៌ផ្កាឈូកយ៉ាងសុភាព ប៉ុន្តែរំលេចភាពស្រស់សោភា ថ្លៃថ្នូរនិងទាក់ទាញជាមួយនឹងសម្រស់ដ៏ក្មេងជាងវ័យ របស់តារាស្រីស្រគត់ស្រគុំមួយរូបនេះខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

 សុគន្ធ នីសា 
 សុគន្ធ នីសា 
 សុគន្ធ នីសា 
 សុគន្ធ នីសា 
 សុគន្ធ នីសា និង ឆន សុវណ្ណារាជ 
 សុគន្ធ នីសា 
 សុគន្ធ នីសា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា