ភ្នំពេញ៖ ពិតណាស់ លោក អាន គុណកូឡា ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម Big Man និងផលិតកម្ម អឹម ដែលអ្នកទាំងអស់ស្គាល់ថាជាម្ចាស់បទចម្រៀង «លាមុនស្អប់» «បារម្ភសង្សារចាស់» «គ្មានសិទ្ធិជាម្ចាស់បេះដូងអូន» ដែលបទទាំងនេះបានផ្ទុះខ្លាំងអំឡុងប្រមាណជា ១០ ឆ្នាំមុននេះ។

ខណៈពេលដែលតារាចម្រៀងប្រុសរូបនេះ កំពុងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញសុខៗ ស្រាប់តែលោកបានបាត់មុខឈឹងពីវិស័យសិល្បៈ សូម្បីតែនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ក៏គ្មានសកម្មភាពអ្វីទាល់តែសោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ ហើយក៏បានប្រកាស កាលពីមុនលោកមានជំងឺបាក់ទឹកចិត្ត ទើបធ្វើឲ្យតារាប្រុសរូបនេះបាត់មុខឈឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រក៏សម្តែងនូវភាពភ្ញាក់ផ្អើលតែម្តង ដោយសារបាត់មុខអាយដល អាន គុណកូឡា យូរមកហើយ ប៉ុន្តែពេលនេះបានឃើញលោកមកលើឆាកវិញគឺ ទស្សនិកជនដែលនិយមគាំទ្ររូបលោក ក៏មានចិត្តសប្បាយចិត្តនិង រំភើបយ៉ាងខ្លាំងផងដែរ។ ជាពិសេស លោកបានបកស្រាយ «បទឈឺចាប់ស្របគ្នា» ផ្ទាល់ជាមួយនឹង កញ្ញា លីអ៊ីវ៉ា ធីណា យ៉ាង យ៉ាងពីរោះ នោតែរក្សាទឹកដមផ្អែស្រទន់ដដែល៕  

សូមទស្សានរូបភាព និងជូនវីដេអូខាងក្រោម៖

អាន គុណកូឡា និងគ្រួសារ
អាន គុណកូឡា និងគ្រួសារ
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន គុណកូឡា