កម្សាន្ត៖ បើនិយាយដល់តារាចម្រៀងប្រុស អាន គុណកូឡា លោកធ្លាប់ជាតារាចម្រៀងប្រុសដ៏ល្បីល្បាញក្នុងស្រទាប់យុវវ័យមួយរូប ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់ស្ងប់ស្ងាត់ពីអាជីពមួយនេះ ដោយងាកទៅកសាងគ្រួសារ រៀបការប្រពន្ធ បង្កើតកូន រស់នៅយ៉ាងមានសុភមង្គល។

តួយ៉ាងថ្មីៗនេះ អាន គុណកូឡា បានចែករំលែកសារអ្នកគាំទ្រមួយយ៉ាងរំភើប ដែលក្នុងនោះអ្នកគាំទ្រម្នាក់បានបង្ហោះរូបថតរបស់លោកជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក បង្ហាញពីការគាំទ្រថាខ្លួននៅតែគាំទ្រ idol អាន គុណកូឡា ជានិច្ច។

ក្រោយពីឃើញក្ដីស្រឡាញ់របស់អ្នកគាំទ្រដូច្នេះ ស្រាប់តែ អាន គុណកូឡា ស៊ែរការផុសនោះ ហើយរៀបរាប់ដោយក្ដីរំភើបថាលោកពិតជាអរគុណខ្លាំងណាស់សម្រាប់ការគាំទ្ររបស់អ្នក តើមាន fans ប៉ុន្មាននាក់ទៀតដែលមានទឹកចិត្តបែបនេះ៕
ប្រភព៖ Ann Kun Kola



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]