ភ្នំពេញ៖ ពិតណាស់ បច្ចុប្បន្ននេះ  អតីតតារាចម្រៀងនិងកំប្លែង ផន សុផារី កំពុងមម៉ាញឹកខ្លាំងក្នុងការងារអាជីវកម្មដែលកំពុងតែត្រូវប៉ាន់។ ក្នុងនោះផងដែរ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតគ្រួសារដែលពោរពេញដោយ សុភមង្គលជាមួយកូនស្រី និងស្វាមីជាទីស្រលាញ់ផងដែរ។

ជាងនេះទៅទៀត នាងត្រូវបានមហាជនសរសើរពីសម្រស់ស្បែក សភ្លឺថ្លាដូចជាបណ្ដូលចេកអញ្ចឹង។ ទន្ទឹមនឹងមានរូបសម្រស់ស្រស់ស្អាតហើយ សុផារី ក៏ជាស្រី្តពេញលក្ខណៈមួយរូប ដែលដើរតួនាទីជាអ្នកម្ដាយដ៏ល្អ ភរិយាដ៏ប្រសើរ ថែមទាំងជាមេផ្ទះចេះរៀបចំទុកដាក់ផ្ទះសម្បែងបានយ៉ាងមានរបៀបរៀបរយ ឃើញហើយគួរឲ្យចង់រស់នៅនិងមានផាសុខភាពខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត មិនត្រឹមតែចេះការងាររកស៊ី និងការងារផ្ទះប៉ុណ្ណោះទេ តែបើងាកមកមើលការតុបតែងខ្លួនវិញ ផន​ សុផារី ក៏ចូលចិត្តមិនណយនោះដែរ។ ជាក់ស្ដែង ដូចវីដេអូឃ្លីបដែលនាង បានបង្ហោះនៅលើបណ្ដាញសង្គម TikTok កាលពីពេលថ្មីៗនេះ នាងបានថត​បង្ហាញទូគ្រឿសម្អាង ដែលមើលសឹងមិនជឿថាជាកន្លែងតែងខ្លួនរបស់នាង គឺថាឡើងគរមានគ្រប់ម៉ូដម៉ាក ដាក់តាំងលម្អរស្មានតែលក់ក្នុងផ្សារទៅហើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

សុផារី 
សុផារី 
សុផារី និងស្វាមី
សុផារី 
@phorn_sophary

ក្តីសុខមនុ្សស្រីដូចខ្ញុំ❤️

♬ សំឡេងដើម - Phorn Sophary
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី