ភ្នំពេញ៖ តារារ៉េប Vannda ជាតារាប្រុសវ័យក្មេងកំពុងមានសន្ទុះជាខ្លាំង ជាមួយនឹងការទទួលប្រជាប្រិយភាពខ្លាំង និងពេញនិយមបំផុត មិនថាមានទេពកោសល្យខាងសិល្បៈនោះតេ លោកក៏ជាបុរសសង្ហា ក្នុងក្ដីសុបិនរបស់ហ្វេននារីៗ ផងដែរ។​

យ៉ាងណាមិញ ទស្សនិកជន និងអ្នកគាំទ្រ តារាប្រុសរូបសង្ហានេះ ធ្លាប់តែឃើញស្នាមញញឹម និងការរាំរែក រ៉េបសប្បាយរបស់លោក តែបើក្រឡេកទៅដឹងអារម្មណ៍ពិតពីក្រអៅបេះដូង របស់ វណ្ណដា ស្ដាប់ហើយស្ទើរតែមិនចង់ជឿថា តារារូបនេះ ក៏ធ្លាប់មានពេលមិនសប្បាយកន្លង ដែលបានរៀបរាប់ តាមរយៈការបង្ហោះប្រអប់ Story នៅគណនី អ៉ីនស្តារក្រាមរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មនុស្សរឹងមាំ តែងតែ​លាក់​អារម្មណ៍​របស់​ខ្លួន​ នៅ​ពីក្រោយ​ស្នាម​ញញឹម ​ដ៏​រីករាយ​របស់ពួកគេ​នៅពេល​ដែល​ឡើងសម្តែងលើឆាកម្តង ៗ​​។ ទោះបីរូបលោក ទទួលបាន​នៅ​ប្រជាប្រិយភាពយ៉ាងច្រើន​ ​ពីបណ្តា​អ្នកគាំទ្រ​យ៉ាងណាក៏ដោយ ក៏មានពេលខ្លះ តារាប្រុសរូបនេះ​ ក៏មានបញ្ហាសុខភាពផ្លូវចិត្តដូច្នេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
សារដែលរូបបានបង្ហាញអារម្មណ៍ពិត
សារដែលរូបបានបង្ហាញអារម្មណ៍ពិត
សារដែលរូបបានបង្ហាញអារម្មណ៍ពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា