ភ្នំពេញ៖ ពិតណាស់ តារាស្រីសម្លេងផ្អែមស្រទន់ កញ្ញា សុខ ពិសី ឈានជើងចូលវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែ ប្រជាបិយភាពរបស់តារាស្រីរូបនេះនៅតែលេចធ្លោ និងមានភាពល្បីល្បាញមិនដែលអន់ថយម្ដងណាឡើយ។
ជាងនេះទៅទៀត ទោះបីជាតារាស្រីរូបនេះបានប្រឡូកសិល្បៈអស់រយៈពេលច្រើនឆ្នាំក៏ពិតមែនក្តី ប៉ុន្តែចំពោះសម្រស់របស់កញ្ញា តាំងពីប្រឡូកសិល្បៈដំបូងរហូតដល់បច្ចុប្បន្ននេះ គឺហាក់បីដូចជាមិនមានការប្រែប្រួលអ្វីធំដុំណាស់ណាឡើយ ហាក់បីដូចជានៅតែសាច់ចាំមិនចេះចាស់បន្តិចទាល់តែសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង គេសង្គេតឃើញថា នៅពេលដែលចាប់ផ្តើមចូលវ័យ៣១ឆ្នាំនេះ សម្រស់ សុខ ពិសី ហាក់កាន់តែស្រស់ស្អាតក្មេងជាងវ័យឡើងមួយកម្រិតទៀត គឺមិនទោទន់ទៅតាមអាយុសោះឡើយ។ ពោល បើមើលតាមរយៈរូបភាពដែលនាង ទើបតែបានបង្ហោះថ្មីៗនេះទៀតនោះ គឺរឹតតែធ្វើឲ្យអ្នកទស្សនាលាន់មាត់សរសើរមិនដាច់ពីមាត់ជាមួយនឹងទម្រង់មុខដ៏តូចច្រលឹង ហាប់តឹងណែន ដែលមើលទៅរូបសម្រស់របស់នាង នៅតែសាច់ចាំមិនចាស់បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]