រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ពិធីការិនី គង់ ចាន់ស្រីមុំ ត្រូវមហាជនគ្រប់គ្នា ដឹងថា រូបនាងជាតារាស្រីខ្មែរម្នាក់ ក្នុងចំណោមតារាស្រីផ្សេងទៀត ដែលកំពុងត្រូវគេឯង ផ្ទុះការចាប់អារម្មណ៍នឹងជីវិតឯកជន មានគ្រួសារសែនកក់ក្តៅ និងមានសុភមង្គលខ្លាំង។

ជាងនេះទៅទៀត រូបនាងក៏ត្រូវហ្វេនៗចាត់ទុកជា ស្ត្រីមានសំណាង ដោយមានស្វាមីជាសុភាពបុរស កំពូលយល់ចិត្តភរិយា គិតគូរគ្រប់ជំហាន និងកូនស្រីឆ្លាតហើយគួរឲ្យស្រឡាញ់ផងដែរ ជាហេតុធ្វើឲ្យ រូបនាងកាន់តែផ្ទុះប្រជាប្រិយភាពលើបណ្តាញសង្គមជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ ធុញថប់នឹងការងារ ផ្ទះរស់នៅក្នុងទីក្រុង គ្រួសារតារាស្រីរូបនេះ ទៅបោះតង់នៅឆ្ងាយពីក្រុង ជាមួយនឹងមិត្តភក្តិ រៀបចំមិនឲ្យចាញ់រមណីយដ្ឋានបែបធម្មជាតិប៉ុន្មានឡើយ មានសព្វគ្រប់តែម្តង គ្រាន់តែសម្ភារៈបោះតង់ ស្ទើរតែដឹកពេញមួយឡានទៅហើយ រីឯរូបភាពគ្រួសារវិញ ជះចំហាយកក់ក្តៅ និងរីករាយខ្លាំង ធ្វើឲ្យបណ្តាអ្នកគាំទ្រ ច្រណែននឹងវាសនាតារាស្រីនេះកាន់តែខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី គង់​ ចាន់ស្រីមុំ
តារាស្រី គង់​ ចាន់ស្រីមុំ និងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ