រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីល្បីលំដាប់ប្រទេស អ្នកនាង សុគន្ធ និសា ប្រឡូកក្នុងវិស័យសិល្បៈរាប់ឆ្នាំហើយ តែប្រជាប្រិយរបស់តារាស្រីរូបនេះ មិនធ្លាប់ធ្លាក់ចុះបាត់ឈ្មោះនោះឡើយ ផ្ទុយទៅវិញ កាន់តែចាស់ តារាស្រីរូបនេះ កាន់តែល្បី ជាពិសេស មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង នឹងរូបសម្បត្តិមិនចេះចាស់របស់ខ្លួន។

ជាមួយគ្នានេះ ខណៈពេល ការងារច្រៀងតាមពិធីមង្គលការ និងច្រៀងលើឆាកតន្ត្រីធំៗ មមាញឹកដកខ្លួនស្ទើរមិនបានហើយនោះ ស្ងាត់ៗស្រាប់តែ ថ្មីៗនេះ អ្នកនាង សុគន្ធ និសា បើកបង្ហាញមុខជំនួញថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មុខរបរមួយនេះ ត្រូវគេច្បាស់ជា ហាងលក់សម្លៀកបំពាក់ ដែលរូបនាងជា តារាមូ៉ដែលបង្ហាញម៉ូតដោយខ្លួនឯង បើកមិនទាន់ប៉ុន្មានផង គេឃើញហាងរបស់តារាស្រីរូបនេះ ក៏មានចំនួនអ្នកចែករំលែកម៉ូតឈុតមួយៗ ឡើងគួរសម។

យ៉ាងណាមិញ ដោយសារតែឃើញដូច្នេះ ហ្វេនៗរបស់អ្នកនាង សុគន្ធ និសា ជូនពរIdolរបស់ខ្លួន ឲ្យដំណើរការមុខរបរមួយនេះ ដោយជោគជ័យខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា