រាជធានីភ្នំពេញ ៖ ពិតណាស់ បន្ទាប់ពីបង្ហាញថា ខ្លួនកំពុងមានដៃគូហើយនោះ ស្ងាត់ៗស្រាប់តែ អតីតតារាស្រី ដេន នីក្វាន់ បង្ហើបប្រាប់មហាជនថា រូបនាងកំពុងតែពពោះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លះជឿ ខ្លះក៏មិនសូវជឿរូបនាងដែរ ព្រោះតែ មិនធ្លាប់បានឃើញ រូបនាងបង្ហាញរូបភាពពោះរបស់ខ្លួន ដូចនឹងតារាស្រីផ្សេងឡើយ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហើបដំណឹងកំពុងទម្ងន់ហើយ បានប៉ុន្មានខែ ស្រាប់តែពេលនេះ អ្នកនាង ដេន នីក្វាន់ បញ្ជាក់ច្បាស់ៗពេញភ្នែក ទៅហ្វេនៗល្បីថា ខ្លួនកំពុងពពោះក្លែងក្លាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ រូបនាងបានបង្ហោះរូបភាព កំពុងពិនិត្យផ្ទៃពោះនៅក្នុងមន្ទីរពេទ្យមួយកន្លែង ហើយក៏បានថតរូប កូនក្នុងផ្ទៃ ដែលបានបង្ហាញលើអេក្រង់ម៉ាស៊ីនអេកូ ច្បាស់ៗ រីឯពោះរបស់រូបនាងវិញ ក៏ត្រូវគេឃើញ ប៉ោងដូចនារីកំពុងពពោះធម្មតាផងដែរ គ្រាន់តែឃើញ រូបភាពនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រត្រេកអរខ្លាំង ព្រោះរំពឹងថា កូនក្នុងផ្ទៃរបស់រូបនាង នឹងស្អាត ឬសង្ហា មិនចាញ់កូនស្រី កុមារី ល្អហួសនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]