ភ្នំពេញ៖ អាចនិយាយបានថាច្រើនឆ្នាំកន្លងមកហើយ ដែលអតីតតារាសម្ដែងស្រីស៊ិចស៊ី សាច់សខ្ចីអ្នកនាង ដេននី ក្វាន់ និងអ្នកនាង បេនី យុាំង ឈប់ទទួលការងារថត លែងបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុន ក៏ព្រោះតែតារាទាំងពីរូបនេះ បានបើកនូវមុខជំនួញត្រូវការគ្រប់គ្រងការងារដោយខ្លួនឯង។ ម្យ៉ាងវិញទៀត ស្របពេលដែលបើកមុខរបររកស៊ី គេដឹងថាមានភាពជោគជ័យខ្លាំង បន្ទាប់ពីទទួលបានអតិថិជនច្រើនគាំទ្រជាបន្តបន្ទាប់។
ក្នុងនោះដែរ បើក្រឡេកមើលជីវិតឯកជនអ្នកនាង ដេននី ក្វាន់ និងអ្នកនាង បេនី យុាំង គេដឹងថាជីវិតរស់នៅសព្វថ្ងៃរបស់អ្នកទាំងពីរពិតជាមានជីវភាពល្អ ប្រើជីវិតរស់នៅយាយហាយសូរ ខណៈមុខជំនួញជោគជ័យ ស្នេហាក៏សមតាមបំណងទៀតផង។ មិនតែប៉ុណ្ណោះ គេឃើញអ្នកទាំងពីរតែងតែប្រើជីវិតធ្វើការជាជាងដើរកម្សាន្ត ខុសពីតារាផ្សេងៗដទៃសទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្វីដែលគេកត់សម្គាល់ឃើញអ្នកនាង ដេននី ក្វាន់ និងអ្នកនាង បេនី យុាំង នោះគឺ ថ្មីៗនេះអ្នកទាំងពីរប្រកាសដំណឹងជាសាធារណៈដោយមិនលាកលៀមឡើយ ដោយអ្នកទាំងពីរកំពុងពរពោះកូនក្នុងផ្ទៃជាច្រើនខែទៅហើយ។ ប៉ុន្តែស្របពេលមានផ្ទៃពោះ គេដឹងថាតារាស្រីពីររូបនេះមិនទាន់ប្រកាសថ្ងៃរៀបការជាមួយគូស្នេហ៍នៅឡើយនោះទេ។ ក្រោយមហាជន និងហ្វេនបានដឹងដំណឹងមួយនេះ ពួកគេបានជូនពរឲ្យតារាស្រីពីររូបនេះ និងកូនមានសុខភាពល្អគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]