តារាកម្សាន្ត៖ ជាប់ឈ្មោះថាជាគ្រួសារដែលមានសុភមង្គល កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីដ៏ល្បី អ្នកនាង សារ៉ាយ សក្ខណា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ ក្រោយតារាសម្តែងស្រីសម្បុរស្រអែមបែបខ្មែររូបនេះ បានបង្ហោះរូបថតជុំគ្រួសារប៉ុន្មានសន្លឹក ចំថ្ងៃទិវានៃក្តីស្រលាញ់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។

យ៉ាងណាមិញ នៅក្នុងរូបថតប៉ុន្មានសន្លឹកនោះគេសង្កេតឃើញក្រុមគ្រួសារអ្នកនាង សារ៉ាយ សក្ខណា ពោរពេញដោយសុភមង្គលជាខ្លាំង ដោយសមាជិកគ្រួសារម្នាក់ៗគឺទាំងស្វាមី និងកូនប្រុសស្រីទាំងពីរនាក់ បង្ហាញស្នាមញញឺមដ៏ស្រស់ស្អាត និងអោបគ្នាពោរពេញដោយសេចក្តីស្រលាញ់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា តារាសម្តែងដ៏ល្បីអ្នកនាងសារ៉ាយ សក្ខណា បានរៀបមង្គលការជាមួយឧត្តមស្វាមីដែលជាអាណិកជនខ្មែរ-អាមេរិកកាំង កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយទទួលបានចំណងដៃជាកូនប្រុសស្រីដ៏ស្រស់ស្អាតចំនួនពីរនាក់៕

ចង់ឃើញថាតើក្រុមគ្រួសារ សារ៉ាយ សក្ខណា មានសុភមង្គលយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា