ក្រុមអ្នកស្រាវជ្រាវលើកឡើងថាត្រឹមឆ្នាំ២០៥០ ចំនួនអ្នកកើតជំងឺវង្វេង(Dementia ) អាចកើនឡើងបីដង ពី ៥៧លាននាក់ក្នុងឆ្នាំ២០១៩ ទៅដល់ជាង ១៥៧លាននាក់នៅឆ្នាំ២០៥០។
សារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយបានដកស្រង់ការសិក្សារបស់អ្នកជំនាញថា ការកើនឡើងនេះ កើតចេញពីចំនួនប្រជាពលរដ្ឋពិភពលោកកើនឡើង និងកត្តាមនុស្សវ័យចំណាស់ក៏កាន់តែច្រើនដែរ។ ដូចគ្នាដែរ កត្តាធាត់ ជំងឺទឹកនោមផ្អែម និងការជក់បារី ក៏ជាកត្តាធ្វើឲ្យមានជំងឺនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សានេះធ្វើឡើងលើមនុស្សនៅ ១៥០ប្រទេសផ្សេងគ្នា ក្នុងគោលបំណងផ្ដល់ជាគំនិតដល់រដ្ឋាភិបាលដើម្បីជួយគាំទ្រ ឬមានវិធានការដោះស្រាយបញ្ហាទាំងនេះ។
ជំងឺវង្វេងជាមូលហេតុធំទីប្រាំពីរបង្កឲ្យមនុស្សស្លាប់នៅទូទាំងពិភពលោក ហើយក៏ជាមូលហេតុចម្បងមួយធ្វើឲ្យមនុស្សមានពិការភាព និងត្រូវការអ្នកមើលថែ ក្នុងចំណោមមនុស្សវ័យចំណាស់ជាច្រើនទៀត។
ដើម្បីដោះស្រាយបញ្ហានេះអ្នកស្រាវជ្រាវបានលើកឡើងថា ត្រូវមានកម្មវិធីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទទួលបានរបបអាហារល្អចំពោះសុខភាព ឈប់ជក់បារី ហាត់ប្រាណឲ្យបានទៀងទាត់ និងទទួលបានការអប់រំកាន់តែប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]