ភ្នំពេញ៖ ពិតណាស់ តារាចម្រៀង ផន ស្រីខួច ជាតារាចម្រៀងស្រីដែលមានឈ្មោះល្បីល្បាញមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស ដែលពេលកន្លងមក នាងទទួលបានការគាំទ្រច្រើនពីហ្វេន តាមរយៈការបកស្រាយគ្រប់ប្រភេទបទចម្រៀង បែបប្រជាប្រិយខ្មែរដូចជាកន្ទ្រឹម រាំវង់ជាដើម គឺតារាស្រីរូបនេះអាចច្រៀងបានយ៉ាងពីរោះរណ្ដំតែម្តង។
ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ហាក់មានការងារមមាញឹកច្រើនជាមួយនឹងកម្មវិធីប្រគំតន្រ្តីនានា និងថតបទចម្រៀងថ្មីៗ ពិសេស ដំណែងជាគណៈកម្មាការ “Beat The Best” របស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ។ ទន្ទឹមនឹងនេះ កន្លងមកគេតែងឃើញតារាស្រីរូបនេះមានការតុបតែងខ្លួនសុភាពៗ ធម្មតាទេ ប៉ុន្តែមួយរយៈក្រោយមកនេះ កញ្ញា ផនស្រីខួច បានប្រែខ្លួនបង្កើតក្បាច់រាំ និងការតុបតែងខ្លួនស្រស់ស្អាត ប្លែកៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្នុងឪកាសបុណ្យនៃក្តីស្រលាញ់កាលពីម្សិលមិញនេះ គេសង្គេតឃើញថានៅលើបណ្ដាញសង្គហ្វេសប៊ុក ពោពេញទៅដោយការបង្ហាញក្តីស្រលាញ់ ទៅកាន់មនុស្សជាទីស្រលាញ់ ដោយមានជាបាច់ផ្កាឬកាដូរផ្សេងៗ។ ដោយឡែក បើក្រលេកមើលកញ្ញា ផន ស្រីខួច វិញបើទោះបីជាមិនឃើញទទួលបានបាច់ផ្កាក៏ពិតមែន តែបើមើលការលេងខ្លួនកញ្ញាវិញ គឺថាស្អាតញាក់តែម្ដង ជាមួយនឹងឈុតរ៉ូបពណ៌ស សំយ៉េសស្មារំលេចបូរពណ៌ខ្មៅ បូករួមនឹងការតុបតែងមុខដ៏លេចធ្លោទៀតនោះ ធ្វើឲ្យ ស្រីខួច ស្អាតខ្លាំងដូចទេពអប្សរអញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]