ពិតណាស់ វីរុសកូវីដ-១៩ បង្កជាបញ្ហាសុខភាពមួយចំនួនដែលមានរោគសញ្ញាយូរជាងការរំពឹងទុក។ ជាក់ស្ដែង អ្នកស្រាវជ្រាវជនជាតិរុស្សីបានរកឃើញថា វ៉ារ្យង់កូវីដ-១៩ ក៏អាចបណ្ដាលឲ្យមានផលវិបាកនៃប្រព័ន្ធសរសៃប្រសាទផងដែរ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងបានត្អូញត្អែរពីរោគសញ្ញាដែលមិនងាយបាត់ទៅវិញ ហើយបច្ចុប្បន្ននេះ មានភស្តុតាងបញ្ជាក់ពីផលវិបាកផ្នែកសរសៃប្រសាទទៀតផង។
វ៉ារ្យង់អូមីក្រុង បង្កឲ្យមានផលវិបាក និងការរលាកខួរក្បាល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Andrey Isaev ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវ DNKOM មានប្រសាសន៍ថា វីរុសបំប្លែងថ្មី អូមីក្រុងអាចនាំឲ្យមានរោគសញ្ញារយៈពេលវែងចំពោះមនុស្សពេញវ័យ និងការរលាកជាប្រព័ន្ធចំពោះក្មេង។ យ៉ាងណាមិញ វីរុសអូមីក្រុងមិនសូវវាយប្រហារសួត ដូចវីរុសប្រភេទមុនៗឡើយ ប៉ុន្តែវីរុសនេះអាចបំផ្លាញខួរក្បាល ព្រមទាំងបង្កជាការរលាកទៅវិញ។
លោក Isaevបន្ថែមថា ថ្វីត្បិតតែអូមីក្រុងមានរោគសញ្ញាស្រាលជាងមុន និងមិនបង្កឲ្យកើតជំងឺរលាកសួត ហើយអ្នកជំងឺក៏មិនចាំបាច់ប្រើម៉ាស៊ីនសប់ដង្ហើមសិប្បនិមិត្តយ៉ាងណាក្ដី វាអាចមានផលវិបាកផ្សេងទៀត។ លោកបន្តថា វីរុសកូវីដ-១៩ នាពេលកន្លងមក អាចនាំឲ្យមានការរំខានដល់ប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ ហើយបញ្ហាសុខភាពមួយនេះ ក៏អាចកើតឡើងនៅពេលដែលយើងឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងដូចគ្នា។
ប្រសិនបើកុមារឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ការរលាកចូលប្រព័ន្ធឈាមអាចវិវត្តលើពួកគេ ហើយរោគសញ្ញាទូទៅបំផុតរបស់វីរុសមួយនេះ គឺឈឺក្បាល អស់កម្លាំង ឈឺបំពង់ក ក្អកស្ងួត ក្ដៅខ្លួន និងបាត់បង់ចំណង់អាហារ។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតបានបង្ហាញថា វីរុសបំប្លែងថ្មី អូមីក្រុងភាគច្រើនប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ ដោយមានភស្តុតាងតិចតួចប៉ុណ្ណោះ ដែលថាវាមានផលប៉ះពាល់ដល់សួតរបស់អ្នកជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]