គ្នាយើងមួយចំនួនយល់ថា ការឆ្លងមេរោគត្រចៀកកើតឡើងតែចំពោះក្មេងប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាមួយនេះ ក៏អាចកើតឡើងចំពោះមនុស្សពេញវ័យដូចគ្នា ហើយជាទូទៅ វាអាចនឹងបាត់ទៅវិញដោយមិនចាំបាច់ព្យាបាលឡើយ។ យ៉ាងណាមិញ គ្នាយើងក៏អាចអនុវត្តតិចនិកមួយចំនួន ដើម្បីកាត់បន្ថយការឈឺចាប់ដោយខ្លួនឯងបានផងដែរ។
តិចនិកកាត់បន្ថយការឈឺត្រចៀក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ការពិគ្រោះជាមួយនឹងគ្រូពេទ្យ ជាជម្រើសដ៏ប្រសើរ។ ទន្ទឹមនឹងនេះ យើងក៏អាចអនុវត្តតាមតិចនិកមួយចំនួនខាងក្រោមនេះ។
- ស្អំកំណាត់ត្រជាក់ ឬកំណាត់ក្ដៅឧណ្ហៗ
- ញ៉ាំថ្នាំបំបាត់ការឈឺចាប់
- ប្រើថ្នាំបន្តក់ត្រចៀក
- ទំពាស្ករកៅស៊ូ
- គេងរបៀបអង្គុយ ដោយដាក់ជើងកែងនឹងដងខ្លួន
យើងគួរទៅជួបគ្រូពេទ្យនៅពេលណា?
អាការៈឈឺត្រចៀកនឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលពី២ទៅ៣ថ្ងៃ។ ប៉ុន្តែ ប្រសិនបើអាការៈឈឺត្រចៀកកាន់តែអាក្រក់ទៅ គ្នាយើងគួរសង្កេតមើលសញ្ញាមួយចំនួនខាងក្រោម ដែលអាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរ៖
- មានសារធាតុរាវ (ដូចជាខ្ទុះ ឬឈាម) ចេញពីត្រចៀក
- ក្ដៅខ្លួនខ្លាំង ឈឺក្បាល ឬវិលមុខ
- មានអ្វីមួយនៅក្នុងត្រចៀក
- ហើមនៅខាងក្រោយត្រចៀក
- ឈឺត្រចៀកខ្លាំង និងបាត់ទៅវិញភ្លាមៗ (អាចមានន័យថារហែកក្រដាសត្រចៀក)
- រោគសញ្ញាមិនប្រសើរឡើង ឬកាន់តែអាក្រក់ទៅក្នុងរយៈពេល២៤ម៉ោង ទៅ៤៨ម៉ោង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]