រាជធានីភ្នំពេញ ៖ ពិតណាស់ អាចនិយាយថា សំណាងគេមកដល់ មួយរយៈចុងក្រោយនេះ វាសនាស្វាមីភរិយាតារាចម្រៀងស្រី សួស វីហ្សា ហាក់លោតខ្ពស់ត្រដែតឡើងស្រើតៗតែម្តង អស់ពីបង្អួតរឿងគ្រឿងពេជ្រ មាស ទិញជូនគ្រួសារហើយនោះ ពេលនេះ អ្នកទាំងពីរ បើកបង្ហាញមុខជំនួញថ្មី បន្តកន្ទុយគ្នា ធ្វើឲ្យមហាជនចំហមាត់។

ទន្ទឹមនឹងនោះ គេក៏ក្រឡេកឃើញ ការងារក្នុងជួររាជរដ្ឋាភិបាលរបស់ លោក ថមមី ហាក់មានសន្ទុះខ្លាំងក្លាជាងពេលមុន ខណៈមួយរយៈចុងក្រោយនេះ រូបលោកតែង បង្ហាញវត្តមានក្នុងរៀបចំកម្មវិធីនានានៅកន្លែងធ្វើការខ្លួន ញឹកញាប់ខុសប្លែកពីធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ថ្មីៗនេះ រូបលោកក៏បាន ធ្វើការបរិច្ឆាគថវិកាផ្ទាល់ខ្លួន ទៅកាន់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ សម្រាប់សាងសង់អគារ មជ្ឈមណ្ដលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទនោះ ធ្វើឲ្យមហាជន ជ្រាបឈ្មោះពិតរបស់រូបលោក ល្បីរាប់ឈ្មោះ ស្គាល់តែថមមី ការពិតឈ្មោះពិតពិរោះខ្លាំង គឺ ប៊ុនថុល ប៊ុនថង

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលទៅមើលរូបភាពខាងក្រោម ៖

   លោក ថមមី
   លោក ថមមី និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី