ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ថា អ្នក​ដែល​ឆ្លង​វីរុស​អូមីក្រុង​លេច​ចេញ​នូវ​រោគ​សញ្ញា​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ច្រើន​រួម​មាន រាករុស ឬ​ឈឺ​ចុក​ពោះ និង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ជាដើម។ ​ក្រុម​អ្នក​ស្រាវជ្រាវ ​​ZOE Covid Study ​​ជឿជាក់​ថា រោគ​សញ្ញា​របស់​វីរុស​អូមីក្រុង​មាន​សភាព​ខុស​ប្លែក​គ្នា​តិច​តួច​ពី​ជំងឺ​កូវីដ ១៩ និង​វីរុស​បំប្លែង​មុនៗ ត្បិត​តែ​រោគ​សញ្ញា​ទូទៅ​នៅ​តែ​ជា​អាការៈ​ក្ដៅ​ខ្លួន អស់​កម្លាំង និង​បាត់​បង់​ក្លិន ឬ​រសជាតិ។ ចំណែក​ឯ រោគ​សញ្ញា ២ យ៉ាង​របស់​វីរុស​អូមីក្រុង​ដែល​អាច​លេច​ចេញ​ឡើង​ពេល​កំពុង​ញ៉ាំ​អាហារ​នោះ​គឺ បាត់បង់​ចំណង់​អាហារ ឬ​រំលង​ពេល​អាហារ។   

សេវា​សុខភាព​ជាតិ​របស់​ចក្រភព​អង់គ្លេស (UK National Health Services) បាន​កត់​ចំណាំ​ទុក​នូវ​រោគ​សញ្ញា​ទូទៅ​ថ្មី ២ ខាង​លើ​នេះ និង​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ធំ​ទទួល​បាន​រោគ​សញ្ញា​បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​អាហារ​បាន​តិច​ជាង​មុន​ពេល​កំពុង​ឈឺ​ដោយ​សារ​ជំងឺ​កូវីដ ១៩ និង​ក្រោយ​ពេល​ជា​សះ​ស្បើយ​បាន​មួយ​រយៈ។ NHS បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ចេញ​រោគ​សញ្ញា​ទាំង​២​ខាង​លើ (បាត់​បង់​ចំណង់​អាហារ ឬ​រំលង​ពេល​អាហារ) ឃ្លាំ​មើល​ទម្ងន់​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់ និង​តាម​ដាន​សញ្ញា​ស្រក​ទម្ងន់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគ​សញ្ញា​ដទៃ​ត្រូវ​ប្រយ័ត្ន

រោគ​សញ្ញា​ចាស់ៗ​ដូចជា​បាត់​បង់​ក្លិន ឬ​រសជាតិ និង​ពិបាក​ដក​ដង្ហើម​កម្រ​នឹង​កើត​ឡើង​ណាស់​ក្នុង​ករណី​ឆ្លង​វីរុស​អូមីក្រុង។ ដោយ​សារ​ហេតុ​ផល​នេះ​ហើយ ទើប​មនុស្ស​ភាគ​ច្រើន​គិត​ថា វីរុស​អូមីក្រុង​មិន​សូវ​បង្ក​ហានិភ័យ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដូច​វីរុស​កូរ៉ូណា ឬ​វីរុស​បំប្លែង​មុនៗ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ដូច​នឹង​អ្នក​ជំនាញ​ជា​ច្រើន​តែង​ព្រមាន​អ៊ីចឹង យើង​គ្រប់​គ្នា​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]