ភ្នំពេញ៖ ពិតណាស់ សង្កេតឃើញថាសព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង សុខ ស្រីនាង គឺបានឡើងខ្ពស់ត្រដែតខ្លាំងតែម្តង ដោយឃើញថាមានការគាំទ្រពីសំណាក់បងប្អូនអ្នកគាំទ្រជុំទិសទីតែម្តង មិនថានៅក្នុងឬ ក៏នៅខាងក្រៅបណ្តាញសង្គមនោះឡើយ។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះគឺមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការច្រៀងនិង រាំ ផងដែរ ជាពិសេសទៀតនោះ គឺកញ្ញាមានសម្រស់ស្អាតខ្លាំង ដែលជាអំណោយពីធម្មជាតិមកតែម្តង ដែលនេះកម្រនឹងមាន រូបសម្បត្តិល្អពីធម្មជាតិដូច្នេះណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នាពេលថ្មីៗនេះ សុខ ស្រីនាង បានបង្ហាញខ្លួនជាមួយរូបរាងដ៏ស្លីមស្អាត ស្បែកសខ្ចី ក្នុងឈុតរ៉ូបខ្លីពណ៌ស មើលទៅដូចជាកូនក្រមុំ អង្គុយចាំកូនកម្លោះអញ្ចឹង មើលទៅគឺភ្ស្អាតទាក់ទាញបែបថ្លៃថ្នូរតែម្តង ធ្វើឲ្យសម្រស់តារារូបនេះកាន់តែស្អាតទៅៗផងដែរ។
ក្នុងនោះដែរ អ្វីដែលនាងរឹតតែធ្វើឲ្យយើងចាប់អារម្មណ៍នោះ គឺឈុតថ្មីពណ៌ស ដែលនាងបានស្លៀកនោះ ឃើញថាពិតជាសាកសមជាមួយនាងខ្លាំង មើលទៅបែបសុភាព តែស៊ីវិល័យ។ ដោយរូបភាពទាំងនេះ ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរពីសម្រស់របស់នាងថាស្រស់ស្អាតគ្រប់គ្នា មិនដាច់ពីមាត់ឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]