កំពុងសោម៖ ប៉ុន្មានឆ្នាំចុងក្រោយនេះសង្កេតឃើញថាសន្ទុះនៃការគាំទ្ររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង កាន់តែមានភាពលក្ខណៈរីកចម្រើនជាងមុនច្រើន គួបផ្សំជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតអំណោយផលពីធម្មជាតិ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមលាន់សរសើរមិនដាច់ពីមាត់។
ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀងម្នាក់នេះ បានបង្ហោះរូបថត៣-៤ សន្លឹកនៅឯមាត់សមុទ្រដែល បង្ហាញឲ្យឃើញសម្រស់ដ៏ស្រស់ល្អឯក តាមរយៈសាច់ស ខ្ចី មុខសគ្មានមុនគ្មានស្នាម រួមជាមួយឈុតរ៉ូបពណ៌ទឹកសមុទ្រយ៉ាងសុភាព មិនស៊ិចស៊ីលើក្រោម ក៏ស្រីនាង រំលេចសម្រស់ល្អឯក មើលទៅ សាមញ្ញៗ ប៉ុន្តែសមសួនស្អាត ពិតជាប្លែក ភ្នែកតែម្តង ដែលមើលទៅ សក្ខ័សមជាមួយនឹងកញ្ញាខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាស្រី សម្រស់ស្រទន់រូបនេះ ក៏ត្រូវមហាជន លើកសរសើរមិនដាច់ពីមាត់ក្នុងការតុបតែងខ្លួន មិនស៊ិចស៊ី លើសពេក ភាគច្រើនឃើញតែសមសួនសុភាពរាបសា គួរឲ្យស្រលាញ់បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]