រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អតីតតារាសម្តែង កែវ ពេជ្រពិសី ហាក់ដោះខ្លួនឆ្ងាយខ្លាំងពី វិថីសិល្បៈ មិនចេញសម្តែងនិងមិនបញ្ចេញវត្តមាន អស់ពេលប៉ុន្មានឆ្នាំ ស្រាប់តែក្រោយមក លេចឮដំណឹង រូបនាងបានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹង អនិកជនខ្មែរនៅកាណាដា តាំងពីពាក់កណ្តាលឆ្នាំ២០២០។
ជាមួយគ្នានេះ រហូតមកដល់ ដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅប៉ុន្មានមុននេះ អតីតតារាស្រីរូបនេះនិងស្វាមី បានទទួលចំណងដៃកូនប្រុស គួរឲ្យស្រលាញ់ ធ្វើឲ្យមហាជននាំគ្នាអបអរសាទរ និងរីករាយជំនួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយសម្រាលកូនរួច រូបនាងហាក់រក្សាវត្តមានស្ងប់ស្ងាត់ពីសិល្បៈខ្មែរដដែរ ផ្ទុយទៅវិញ ខណៈអតីតតារាសម្តែងល្បីឈ្មោះ ដាញ់ ម៉ូនីកា និងគ្រួសារហោះមកកម្សាន្តប្រទេសកំណើតវិញ ស្រាប់តែគេក្រឡេកឃើញ វត្តមានរបស់អតីតតារាស្រីរូបនេះ ទៅទទួលដល់ព្រលានតែម្តង។
ទន្ទឹមនឹងនោះ ហ្វេនៗផ្តោតក្រសែភ្នែក ចាប់អារម្មណ៍ឃើញ សម្រស់របស់អ្នកម៉ាក់កូនមួយ អ្នកនាង កែវ ពេជ្រពិសី ហាក់គ្មានប្រែប្រួល ស្អាតដូចកាលនៅក្រមុំ មើលមិនដឹងទាល់តែសោះ ថាជាអ្នកម៉ាក់ទើបសម្រាលកូនពេលថ្មីៗនេះ រាងរូវប្រែត្រឡប់មកដូច កាលមិនទាន់ទម្ងន់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]