រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាសម្តែងស្រីល្បីកាលពីជាង ១០មុន ភាគច្រើន តែងដកឃ្លាពីការងារសិល្បៈ ទៅរស់នៅជាមួយស្វាមីអនិកជន នៅលើទឹកដីក្រៅប្រទេស បើទោះបី អ្នកទាំងអស់គ្នា កំពុងតែមានប្រជាប្រិយភាព និងភាពល្បីល្បាញ ក្នុងវិថីសិល្បៈយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ បើងាកមកមើលតារាសម្តែងល្បីឈ្មោះទាំង៣ដួងនេះវិញ កាលពីជាង១០ឆ្នាំមុន សុទ្ធតែជា តារាស្រីទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជនខ្មែរ តែក្រោយពី បានស្វាមីអនិកជនរៀងខ្លួនមក អ្នកទាំង៣ បានដោះដៃពីការងារសិល្បៈយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង សម្រាប់អ្នកនាង កែវ ពេជ្រពិសី ទោះមិនបានទៅរស់នៅក្រៅប្រទេស ប៉ុន្តែបន្ទាប់ពីភ្ជាប់ពាក្យជាមួយនឹងស្វាមីអនិកជនរស់នៅកាណាដារួចមក រូបនាងក៏ហាក់បាត់មុខមាត់ពីសិល្បៈ មិនចេញសម្តែងដូចពីមុនឡើយ រីឯ អ្នកនាង ដាញ់ ម៉ូនីកា ក៏ត្រូវទៅរស់នៅអូស្ត្រាលីជាមួយក្រុមគ្រួសារ មិនខុសគ្នាទេ អ្នកនាង សារ៉ាយ សក្ខណា ក៏ត្រូវទៅរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីរៀបការរួចដូចគ្នា។
ទន្ទឹមនឹង ការដកឃ្លាពីការសម្តែងដូចគ្នា អ្នកទាំងបី ត្រូវបណ្តាអ្នកគាំទ្រ សង្កេតមិនបំភ្លេចជាឡើយ ជាពិសេស ថ្មីៗគ្នា ខណៈហោះមកលេងស្រុកខ្មែរស្របពេលគ្នា អ្នកទាំងពីនៅតែឆ្លៀតពេល ស្កាត់ជួបគ្នាថែមទៀតផង នេះបានហៅថា មិត្តល្អ៕
បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]