កំពង់សោម៖ ពិតណាស់ ជឿជាក់ថាមានប្រិយមិត្ត ជាច្រើនបានស្គាល់រួចមកហើយ ពីតារាស្រីដ៏មានប្រជាប្រិយភាពពីរដួង គឺ អ្នកនាង ម៉ាក់ សែនសូនីតា(តូតា) និងអ្នកនាង ពេជ្រ សូលីកា ដែលសព្វថ្ងៃ តារាស្រីទាំងពីររូបនេះ នៅតែជាទីចាប់អារម្មណ៍របស់ អ្នកទស្សនាបើទោះបីជា អ្នកទាំងពីរមានគ្រួសារ និងកូនមួយរៀងខ្លួនទៅហើយក្តី។
ជាមួយគ្នានេះ អាចនិយាយបានថា ពេជ្រ សូលីកា និង អ្នកនាង តូតា គឺមិត្តភក្តិដ៏ស្និតស្នាលនឹងគ្នាផងដែរ ព្រោះជានិច្ចកាល តែងឃើញវត្តមានអ្នកទាំងពីជួបជុំគ្នាញុំាអី និងតែងបង្ហាញពីចំណងមិត្តភាពនៅលើបណ្ដាញសង្គមជារឿយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្រាប់តែពឹលថ្មីៗនេះ តារាស្រីទាំងពីរដួងនេះ បានដឹកដៃគ្នាធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារយ៉ាងរីករាយ ព្រោះថា ពេលមានស្វាមីនិងកូនរៀងខ្លួនទៅហើយក្តី ក៏ចំណងមិត្តភាពរបស់ពួកគេនៅតែរក្សាបានល្អដដែល។ ជាពិសេស មើលទៅរូបភាពថ្មីៗ ដែល តូតា បានបង្ហោះ ក្នុងកំឡុងពេលដែល កម្សាន្តនៅមាត់ឆ្នេរ ទាំងពីរគ្រួសារ មើលទៅពិតជាក្តីសុខ សុភមង្គលខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]