ភ្នំពេញ៖ ពិតណាស់ ដូចដែរពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយពី តារាសម្តែងស្រី សឿនផាន ផាភួង អាចចាត់ទុកជាតារាស្រីជើងចាស់ម្នាក់ ដែលកំពុងតែមានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្នុងវិថីសិល្បៈខ្មែរ។
ស្របនឹងនេះដែរ មហាជនក៏បានដឹងថា តារាជើងចាស់រូបស្រស់ សម្រស់មិនប្រែរូបនេះ មានកូនស្រីម្នាក់កំពុងតែដើរលើវិថីតែមួយជាមួយខ្លួន ថែមទាំងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះគេសង្គេតឃើញថា តារាសម្តែងវ័យក្មេងប្អូនស្រី អាង សុជាតា ហៅឈូឈូ កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង លេចមុខថតស្ពត សម្អាងការ និងរឿងភាគកុន ជាច្រើនគួរឲ្យកត់សម្គាល់ ដោយសារតែសមត្ថភាពល្អ ក៏ដូចជាសម្រស់ពីធម្មជាតិ របស់នាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ ផាភួង បានបង្ហោះរូបភាពក៏ដូចជាវីដេអូជាមួយកូនស្រី យ៉ាងស្រស់ស្អាត ក្នុងរ៉ូបខ្មៅឡើងខ្ញង់តែម្ដង។ បើក្រឡេកមកមើលពីរូបសម្រស់របស់ អាង សុជាតា ដែលជាកូនស្រីវិញក្នុងឈុតរូ៉បលឿង ឃើញថានាងពិតជាមានមុខមាត់ស្រស់ស្អាត មិនចាញ់ម្ដាយឡើយ ខណៈដែលអ្នកម៉ាក់ក៏កាន់តែក្មេង មើលទៅសឹងតែច្រលំដូចបងប្អូន នៅពេលតុបតែងបែបស៊ីវីល័យបែបនេះ ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]