ភ្នំពេញ៖ អាចនិយាយបានថាវិស័យចម្រៀង ជាវិស័យមួយកំពុងមានភាពរីកចម្រើនខ្លាំងក្នុងប្រទេសកម្ពុជា។ រាល់បទចម្រៀងរបស់សិល្បករ សិល្បការិនីចេញពីមួយបទទៅមួយបទទទួលបានការគាំទ្រខ្លាំងពីណាក់មហាជនគ្រប់ទិសទីមិនថាវ័យណាឡើយ។ លើសពីនេះទៅទៀត ការងាររបស់តារាចម្រៀងគ្រប់រូបក៏មានទីផ្សារច្រើនគួឲ្យកត់សម្គាល់ផងដែរ។
ម្យ៉ាងវិញទៀត ក្នុងវិស័យចម្រៀងគេកត់សម្គាល់ឃើញមានអ្នកមានទេពកោសល្យ និងសមត្ថភាពខ្ពស់ មានសម្លេងល្អមិនតិចអ្នកឡើយ ហើយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនច្រើនទៀតផង។ ពិតណាស់ គ្រប់តារាចម្រៀងសុទ្ធតែអាចបកស្រាយបានគ្រប់ទម្រង់មិនថាបទមនោសញ្ចេតនា បទញាក់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រឡេកទៅមើលសិល្បករផ្នែកចម្រៀងដែលមានសម្លេងស្អក ប៉ុន្តែអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះគួរឲ្យសរសើរ ចំណែកភាពល្បីល្បាញក៏ល្បីរន្ទឺទូទាំងប្រទេស តារាចម្រៀងមានសម្លេងស្អកច្រៀងបានយ៉ាងពីរោះនោះមានដូចជា៖
១៖ លោក ហួ ឡាវី
តារាចម្រៀងជើងចាស់លោល ហួ ឡាវី បានធ្វើឲ្យមហាជស្ងើចសរសើរមិនតិចឆ្នាំឡើយ តាមរយៈការបកស្រាយបទចម្រៀងយ៉ាងពីរោះនោះ ហើយតារារូបនេះក៏ជាលោកគ្រូបង្រៀនផ្នែកចម្រៀងម្នាក់ផងដែរ។


២៖ លោក ខេម
តារាចម្រផងមកពីខេត្តកំពង់ឆ្នាំងលោក ខេម ទោះពេលនិយាយឬច្រៀងមានសម្លេងស្អក តែតារារូបនេះនៅតែច្រៀងបានយ៉ាងពីរោះរណ្ដំ មានហ្វេនមិនតិចនាក់ទេដែលចូលចិត្តស្ដាប់បទចម្រៀងរបស់លោក។


៣៖ លោក អ៊ីណូ
តារាចម្រៀងលោក អ៊ីណូ គ្រប់បទចម្រៀងរបស់លោកតែងតែទទួលបានការចូលចិត្តច្រើន ហើយបទនីមួយៗសុទ្ធសឹងតែពីរោះទោះសម្លេងស្អកក៏ពិតមែន។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]