រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយរៀបការរួច តារាសម្តែង សារ៉ាយ សក្ខណា សម្រេចចិត្តទៅរស់នៅជាមួយស្វាមីនៅសហរដ្ឋអាមេរិក ដកឃ្លាពីទ្រនំសិល្បៈ ខណៈប្រជាប្រិយរបស់ខ្លួនកំពុងតែមានប្រៀបទៅហើយ តែយ៉ាងណាក្តី រូបនាងនិងស្វាមី ឧស្សាហ៍ឡើងចុះប្រទេសកំណើត ដោយសារតែ ស្វាមីមានជំនួញខ្លះៗនៅកម្ពុជា ដើម្បីមើលការខុសត្រូវ។
ទន្ទឹមនឹងនេះ ទើបត្រលប់មកលេងស្រុកកំណើតមិនទាន់ប៉ុន្មានផង ស្រាប់តែ តារាសម្តែង សារ៉ាយ សក្ខណា និងស្វាមី សម្រេចចិត្តទិញរថយន្តស៊េរីថ្មីទំនើប កំពុងល្បីឈ្មោះនៅក្នុងប្រទេសថ្មីស្រឡាង ធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ឃើញស្ងប់ស្ងាត ស្ងៀមៗមិនសូវបង្អួតរបស់ប្រ៊េនៗ តែតារាស្រីរូបនេះ ស្ងាត់ទិញរថយន្តទំនើប MG RX8 black edition តម្លៃក្បែរ ៦ម៉ឺនដុល្លារភ្លាមៗតែម្តង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com