ភ្នំពេញ៖  ពិតណាស់ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីជើងចាស់មួយរួប ប្រចាំទូរទស្សន៍ ស៊ីធីអិន ហើយ បើទោះបីជាខ្លួន មានវ័យជ្រេបន្តិចមែន ក៏អ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងជានិច្ចមិនធ្លាក់ចុះសោះឡើយ ។  

មិនតែប៉ុណ្ណោះ ក្នុង​ពេល​ថ្មី​ៗនេះ ​ពិធីការិនី​រូបនេះ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​បន្ទាប់​ពី​បង្ហាញ​ខ្លួនក្នុង​​​ឈុតរ៉ូបទាន់សម័យមានរចនាបែបស្បៃផុសលើខ្លួន ពណ៌ទឹកក្រូចស្រាល បែបចូលរួមកម្មវិធី ដែលច្នៃម៉ូដដោយហាងផ្ទាល់ខ្លួន មើល​ទៅ​​​ពិត​ជា​ប្លែក​និង​ស្រស់​ស្អាត ជា​ទស្ស​នីយ​អារម្មណ៍​ថ្មី​មួយ ​ដែល​នាង ​ចែក​រំលែក​ជូន អ្នក​គាំទ្រ​របស់​ខ្លួន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាង​វិញ​ទៀត​ នេះ​ក៏មិនមែនជាលើកទីមួយ​ ដែល​អ្នករាល់​គ្នា​បាន​ឃើញ​អ្នក​នាង​ យុគ ចិន្តា បង្ហាញ​ខ្លួន ស្អាតៗបែបនេះ ​ ហើយថែមទាំងទទួល​ការ​កោត​សរសើ​រច្រើន ​ពី​សំណាក់​ អ្នកនិយម​លេង ​បណ្តាញ​សង្គម ព្រោះមើលទៅពិតជាស្រស់ស្អាតខ្លាំង និងប្លែក ទោះបីជាបច្ចុប្បន្ននាងមានវ័យកាន់តែច្រើនបែបណាក្តី៕  

សូមទស្សនារូបភាពខាងក្រោម៖

យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា