រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ពេជ្រ សោភា ជាតារាស្រីដែលមានប្រជាប្រិយភាព ក្នុងវិស័យចម្រៀងខ្មែរ ដោយទឹកដមសំនៀងតារាស្រីរូបនេះ បានធ្វើឲ្យមហាជន មិនថាចាស់ ឬក្មេង ស្តាប់ហើយ ជាក់ចិត្តដិតអារម្មណ៍ជាពិសេស ក្នុងបទមនោសញ្ចេតនា។

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលជីវិតឯកជនវិញ តារាស្រីរូបនេះ ហាក់ប្រើរីករាយនឹងជីវិតខ្លួនខ្លាំង មិនតែប៉ុណ្ណោះ តែងលើកទឹកចិត្តហ្វេនៗរបស់ខ្លួនជានិច្ច ខណៈជីវិតរបស់រូបនាង ក៏មានជំងឺប្រចាំកាយ និងជីវិតស្នេហា បរាជ័យម្តងហើយម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីយ៉ាងនេះក្តី រូបនាងនៅតែ បង្ហាញជីវិតរីករាយទៅកាន់មហាជន ជាពិសេសទៅទៀត ទើបបែកបាក់ស្នេហាថ្មីថ្មោង តារាស្រីរូបនេះមិនកើតទុក្ខអ្វីសោះឡើយ មិនតែប៉ុណ្ណោះ ត្រឡប់មកតុបតែងខ្លួនបែបខ្យូតៗ គួរឲ្យស្រឡាញ់ ក្នុងឈុតពណ៌ផ្កាឈូក មើលមួយភ្លែតស្ទើរតែច្រលំនឹងក្មេង ១៨ឆ្នាំទៅហើយ ស្អាតបែបម្យ៉ាង ព្រោះខានឃើញតារាស្រីរូបនេះ តុបតែងខ្លួនដូច្នេះ ស្របពេល ធម្មតាស្លៀកឈុតសាមញ្ញតែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា