ភ្នំពេញ៖ ពិតណាស់  ថ្វីបើ តារាចម្រៀងស្រី អែនជី លែងចូលសិល្បៈ ឲ្យមហាជនបានស្តាប់សម្លេងដ៏ក្រអួនក្រអៅរបស់នាងតទៅទៀត ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ដដែល តាមរយៈរូបសម្រស់ និងជីវិតឯកជនរបស់នាង ដែលតែងបង្ហោះនៅក្នុងសង្គមហ្វេសប៊ុកកន្លងទៅ។

ជាក់ស្តែង គេចាប់អារម្មណ៍ថា តារាស្រីរូបនេះកាន់តែស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងរូបរាងដ៏ស្លីមស្វែល សាច់សខ្ចីម៉ដរលោង សឹងតែស្អាតជាងក្រមុំមួយចំនួនទៅហើយ ខណៈដែលរូបនាង មានស្វាមីនិងកូនមួយទៅហើយក្តី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះ ហាក់មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដែលបានចេញមកបង្ហាញរូបសម្រស់សាជាថ្មី នៅក្នុងឈុតពណ៌ខ្មៅ បង្អួតផ្ទៃមុខដ៏ក្មេងជាងវ័យ កែវភ្នែកមូលក្រឡង់ ទឹកមុខដ៏ស្រទន់ និងដើមដៃដ៏ស្រលូនតូចច្រឡឹង កាន់តែធ្វើឲ្យរូបនាង មានភាពលេចធ្លោ និងមានមន្តស្នេហ៍កាន់តែខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោម៖

អែនជី 
អែនជី 
អែនជី និងស្វាមី
អែនជី 
អែនជី 
អែនជី 
អែនជី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង