ភ្នំពេញ៖ ពិតណាស់ ទោះជា អ្នកនាង អែនជី ដែលជាអតីតតារាចម្រៀង មិនបានប្រឡូកក្នុងសិល្បៈដូចពេលមុនក្ដី តែរូបនាងនៅតែទទួលបានការចាប់អារម្មណ៍ពី ទស្សនិកជនតាមរយៈ សកម្មភាពប្រចាំថ្ងៃដដែល។
លើសពីនេះ ក្រៅពីមានជីវភាពហ៊ឺហា ជាងមុនហើយ អែនជី ត្រូវបានគេចាត់ទុកជា នារីសំណាងណាស់ ដែលបានស្វាមីចេះផ្ដល់សុភមង្គល ថ្នាក់ថ្នមនិងយល់ចិត្ត ទិញកាដូសុទ្ធតែ របស់ប៊្រេនៗជូនជានិច្ច ក្នុងឱកាសពិសេស ក៏ដូចជាផ្តល់ក្តីស្រលាញ់ជាប្រចាំថ្ងៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ អែនជី ក៏ទើបតែបានបង្ហោះរូបភាពមួយចំនួននៅលើគណនីហ្វេសប៊ុកជាមួយស្វាមីជាទីស្រលាញ់របស់នាងផងដែរ។ ដោយក្នុងនោះ ប្ដីប្រពន្ធមួយគូនេះ បានបង្ហាញកាយវិកា ឪបថើបកៀកកើយគ្នា យ៉ាងស្និទ្ធស្នាល មើលទៅគ្រប់សកម្មភាពរបស់ពួកគេ អាចបញ្ជាក់បានថា ទោះបីជាពួកគេមានកូនមួយរួចទៅហើយពិតមែន តែពួកគេនៅតែស្រលាញ់គ្នាខ្វះគ្នាមិនបាននោះឡើយ បើទោះបីជារៀបការរស់នៅជាមួយគ្នាជិត១០ឆ្នាំមកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]