កោះកុង៖ ពិតណាស់ បើនិយាយដល់ឈ្មោះ តារាចម្រៀងនិងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា ប្រិយមិត្តដែលជាហ្វេនៗប្រាកដជាបានជ្រាបរួចមកហើយថា ទោះបីជាតារាស្រីរូបនេះមានសម្បុរស្រអែមបន្តិចមែន ប៉ុន្តែបើងាកមកមើលរាល់ការលេងខ្លួនរបស់នាង គឺតែងតែមានជាមួយនឹងស្ទាយ៍ប្លែកៗ ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សុភ័ក្រ កុសុម៉ា ក៏ទើបតែបានយកពេលទំនេរ ទៅលំហែកាយ លើទឹកដីកោះស្ដេចនៃខេត្តកោះកុងយ៉ាងរីករាយ។ ក្នុងនោះទៀតសោត នាងក៏បានបង្អួតសម្រស់នៅតាមមាត់ឆ្នេរ ជាមួយនឹងឈុតប៊ីគីនីពណ៌ខ្មៅ មានអាវក្រៅ បញ្ចេញសាច់យ៉ាងចាស់ដៃ មើលទៅមួយឈុតនេះ កុសុម៉ា ពិតជាស៊ិចស៊ីនិងស្រស់ស្អាតខ្លាំងមិនណយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈរូបភាពដែលតារាស្រីរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា មានហ្វេនៗបានចូលទៅចុច Like ជាច្រើនរាប់សិបនាក់ និងបានខមិនសរសើរអំពីរូបរាងដ៏ស្រស់ស្អាតរបស់នាងជាហូរហែផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា