រាជធានីភ្នំពេញ ៖ បើទោះបី មួយរយៈចុងក្រោយនេះ ហាក់មិនប្រទះឃើញតារាសម្តែង ភិន សុដាលីស ទទួលការងារសម្តែងច្រើនដូចពេលមុនក្តី តែបើក្រឡេកទៅមើល ពីមុខរបររកស៊ីក្រៅពីការងារសិល្បៈរបស់រូបនាង ពិតជា មានផ្លែផ្កា គួរឲ្យសរសើរមែន។

ជាក់ស្តែង ឃើញស្ងប់ស្ងាត់ធ្វើឲ្យហ្វេនៗស្ទើរភ្លេចមុខហើយនោះ តារាសម្តែងស្រីរូបនេះ ជះលុយដើរលេងនៅអ៉ឺរ៉ុបជាមួយមិត្តភក្តិ ជាពិសេស បណ្តើរគូស្នេហ៍ខ្លួន ទៅបារាំងនិងស្វីស សុទ្ធតែជាប្រទេសល្បីឈ្មោះក្នុងទ្វីបអ៉ឺរ៉ុប ដែលនេះ សបញ្ជាក់យ៉ាងច្បាស់ថា ដកឃ្លាពីសិល្បៈមែនពិត តែរូបនាងមិនមែនជា តារាដាច់យ៉ៃនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ទើបនឹងចាយលុយសន្សំដើរលេងក្រៅប្រទេស មិនទាន់បានប៉ុន្មានខែផង ស្រាប់តែពេលនេះ គេឃើញរូបនាង ហក់លោតទៅទិញខុនដូ១យូនីត ទៀត តម្លៃជាង៤ម៉ឺនដុល្លារ ហ្វេនៗឃើញហើយ ស្ងើចរូបនាងមិនធម្មតាប៉ុន្មានឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែង ភិន សុដាលីស
  តារាសម្តែង ភិន សុដាលីស
  តារាសម្តែង ភិន សុដាលីស
  តារាសម្តែង ភិន សុដាលីស និងកូនស្រី
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស