ភ្នំពេញ៖ តារាសម្តែងស្រី សារ៉ាយ សក្ខណា ជាតារាស្រីខ្មែរ ដែលទទួលបាន សម្លេងគាំទ្រពីមហាជនយ៉ាងច្រើន បើទោះបី រូបនាងបានដកខ្លួនឃ្លាតឆ្ងាយពី វិថីសិល្បៈច្រើនឆ្នាំ ក្រោយរៀបការផ្លាស់ទៅរស់នៅជាមួយស្វាមី នៅលើទឹកដីសហរដ្ឋអាមេរិក ក៏នៅតែឆ្លៀតទៅមកស្រុកខ្មែរទទួលការងារ ជាធម្មតា។

យ៉ាងណាមិញ ក្រោយពេល សារ៉ាយ សក្ខណា និងគ្រួសារ ត្រលប់មកលេងប្រទេសកំណើតប៉ុន្មានខែនេះ គេសង្គេតឃើញថា គ្រាន់តែមកដល់មិនទាន់បានប៉ុន្មានផង តារាសម្តែងស្រីរូបនេះ ទទួលការងារថតបន្តកន្ទុយ រកតែពេលសម្រាកគ្មានតែម្តង ជាក់ស្តែងថ្មីៗនេះ ថែមទាំងទើបតែបង្អួតរថយន្តថ្មីមួយគ្រឿងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកម៉ាក់កូន២ សារ៉ាយ សក្ខណា នៅតែសាច់ចាំ គ្មានឃើញសម្រស់ប្រែប្រួលសូម្បីបន្តិច បើងាកទៅមើលអាយុវិញ ក៏កាន់តែជ្រេ កូនក៏កាន់តែធំ តែខ្លួនវិញ នៅតែខ្ញង់ដដែល រហូតដល់ថ្នាក់ ពេលស្លៀកឈុតបែបស៊ិចស៊ីតែងខ្លួនបែបអ៉ឺរ៉ុប មហាជនផ្ទុះការកោតសរសើរ រាងនៅគួរឲ្យទាក់ទាញ មើលយ៉ាងណាក៏នៅតែស្អាត គ្មានសម្គាល់ដឹងថា ជាអ្នកម៉ាក់កូន២សោះឡើយ៕  

សូមទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា  និងគ្រួសារ
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា