ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រីដែលកំពុងមានការពេញនិយមកញ្ញា តន់ ច័ន្ទសីម៉ា ទើបតែបានទម្លាយរូបភាពខ្លះៗទាក់ទងជាមួយការចេញបទចម្រៀងថ្មី ដោយមានការរៀបចំការស្លៀកពាក់យ៉ាងស្រស់ស្អាត រាំថត MV នៅមុខឧទ្យានអង្គរ ធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ខ្លាំង។

ជាមួយគ្នានេះ ទន្ទឹម​នឹងមានការសរសើរ មហាជនមួយចំនួន ស្រាប់តែនាំគ្នាលើកយករឿងសំពត់របស់តារាស្រីរូបនេះ យកមកវែកញែកថា វាមានរូបរាងស្រដៀងដូចទៅនឹងទង់ជាតិប្រទេសថៃទៅវិញ។ តែយ៉ាងណា ក្រោយមានការវែកញែកលើបណ្ដាញសង្គមកាន់តែច្រើនឡើងៗ ផេកផ្លូវការ បុរាណាចារ្យ ក៏បានចេញមកបកស្រាយមតិរបស់ខ្លួនឲ្យមហាជនឈប់មានយល់ច្រឡំបែបនេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរាណាចារ្យ

យ៉ាងណាមិញ ក្រោយពីបានឃើញការបង្ហោះរៀបរាប់ពីការយល់ឃើញរបស់ម្ចាស់ផេកនេះហើយ យើងឃើញមានអ្នកខ្លះក៏យល់ស្របតាមការគិតនេះ ឯអ្នកខ្លះទៀតក៏នៅតែមិនអស់ចិត្ត។ តែគ្រប់គ្នាក៏សង្ឃឹមថា នឹងមិនមែនអ្វីកើតឡើងលើការតែងខ្លួនក្នុងបទថ្មីរបស់តារាចម្រៀងរូបនេះទៅចុះ ព្រោះវាបានចំណាយលុយក្នុងការផលិតច្រើនគួរសមដែរ៕

ទស្សនារូបភាពខាងក្រោម៖

ឈុត តន់ ច័ន្ទសីម៉ា
ឈុត តន់ ច័ន្ទសីម៉ា
ឈុត តន់ ច័ន្ទសីម៉ា
ការបង្ហោះពីផេក បុរាណាចារ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា