ភ្នំពេញ៖ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ត្រូវស្គាល់ថាជា តារាស្រីមួយដួង មានសម្រស់ស្រស់ស្អាត ជាមួយនឹងរូបរាងគួរឲ្យទាក់ទាញចាប់តាំង ពីប្រឡូកវិស័យសម្តែង កាលនៅ ១០ឆ្នាំមុនមកម្លេះ ជាមួយប្រជាប្រិយភាព មិនធម្មតា បើប្រៀបធៀប ទៅនឹងតារាសម្តែងនៅជំនាន់។

ជាក់ស្តែង គិតមកទល់ពេលនេះ មានរយៈពេលជាច្រើនឆ្នាំ តែសន្ទុះការគាំទ្រ របស់នាង នៅតែមានទីផ្សារនៅឡើយ ទោះបីជា តារាស្រីរូបនេះ បានរៀបការមានគ្រួសារ មានកូនហើយក្តី ក៏ប៉ុន្តែ ស្រីមុំ នៅតែឈរនៅលើ វិស័យមួយនេះដដែល ទោះបីជាមាន តារាក្មេងស្រី ស្រករក្រោយ មានរូបសម្រស់សោភាយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកម្តាយសម័យថ្មីរូបនេះ សុខៗ ក៏បានបង្ហោះ វីដេអូសម្តែងខ្លី ជាមួយឃ្លីបខ្លី នៅលើបណ្តាញសង្គម ដែលបានរំលឹក កាលតារាស្រីរូបនេះ បានថតខារ៉ាអូខេ ជាមួយតារាចម្រៀងលោក ហេង ពិទូ ដែលមានចំណងជើងថា​ «បែកគ្នាទៅ»

អ្វីដែលចាប់អារម្មណ៍ ក្នុងវីដេអូនោះ ដែលមហាជន បានទស្សនាហើយ គឺគេបានកត់សម្គាល់ថា​ រូបសម្រស់ នៃតារាស្រីរូបនេះ នៅតែដដែល បើប្រៀបធៀប​ កាលជំនាន់ រូបនាងបានថតបទចម្រៀងមួយនេះ កាលប៉ុន្មានឆ្នាំមុន ដែលហ្វេនៗ បានកោតសរសើរ ទោះកន្លងផុតទៅ ជាច្រើនឆ្នាំ គង់ ចាន់ស្រីមុំ នៅតែសម្រស់ក្មេងដដែល ខណៈពេលនេះ រូបនាងមានអាយុច្រើន ថែមទាំងមានគ្រួសារហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ