រាជធានីភ្នំពេញ ៖ រឿងពិត មិនអាចប្រកែកបាន សម្រស់សុភាពនារីនោះគឺ បន្ទាប់ពីសម្រាលកូន ឬមានបុត្រហើយ រាងរូវដែលធ្លាប់មាន ភាគច្រើនគឺត្រូវផ្លាស់ប្តូរ ជាពិសេសអ្វីដែលក្រឡេកឃើញ ជាញឹកញាប់នោះ ការផ្លាស់ប្តូររូបរាងប្រែទ្រលុកទ្រលន់ជាងមុន។

ផ្ទុយទៅវិញ បើងាកទៅមកមើលតារាស្រីខ្មែរល្បីឈ្មោះ ទាំងប៉ុន្មានដួងនេះវិញ មានកូន១ កូន២ រួចហើយ តែបើនិយាយពីសម្រស់វិញ ដើរស្រួលមិនស្រួល ច្រលំស្ត្រីនៅលីវថែមទៀតផង ព្រោះតែ រូបសម្បត្តិអ្នកទាំងប៉ុន្មានដួង កំពុងត្រូវហ្វេនៗផ្ទុះការចាប់អារម្មណ៍ និងសុំប្រាថ្នា ឲ្យដូចគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មិនត្រឹមតែសម្រស់ស្អាតជាងមុនទេ រូបរាងកាន់តែតូចច្រឡឹង ជាពិសេសនោះ ក្បាលពោះរាបស្មើ ស្តើងជាងហ្វេនៗមិនទាន់មានកូនទៅទៀត នរណាមិនសរសើរ សូម្បីតែអ្នកគាំទ្រនារីៗ ក៏សម្លឹងមើលចង្កេះ ត្រគៀកតូចច្រឡឹងរបស់តារាស្រីប៉ុន្មានដួងនេះ មិនដាក់ភ្នែកដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាសម្តែង សារ៉ាយ សក្ខណា

ក្រោយរៀបការប៉ុន្មានឆ្នាំមកនេះ តារាស្រី សារ៉ាយ សក្ខណា ទទួលបានចំណងដៃកូនប្រុសស្រី២នាក់ ខណៈមិត្តរួមការងារជំនាន់គ្នា ប្រែមានសា.ច់ឈា.ម តែសម្រស់រូបនាង គ្មានផ្លាស់ប្តូរសោះ។

 តារាសម្តែង សារ៉ាយ សក្ខណា
 តារាសម្តែង សារ៉ាយ សក្ខណា
 តារាសម្តែង សារ៉ាយ សក្ខណា

២. ពិធីការិនី គង់ ចាន់ស្រីមុំ

មិនមែនកូនតូចឯណោ កូន៤ឆ្នាំហើយ តែមើលទៅ គង់ ចាន់ស្រីមុំ នៅតែពូកែថែរាង តូចច្រឡឹង មិនខុសពីសម្រស់កាលពី១០ឆ្នាំមុនឡើយ គ្មានផ្លាស់ប្តូរទាល់តែសោះ កំពូលសាច់ចាំ។

ពិធីការិនី គង់ ចាន់ស្រីមុំ
ពិធីការិនី គង់ ចាន់ស្រីមុំ
ពិធីការិនី គង់ ចាន់ស្រីមុំ

៣. តារាចម្រៀង ពេជ្រ សូលីកា

ទទួលចំណងដៃកូនប្រុស គួរឲ្យស្រឡាញ់ម្នាក់ទៅហើយ តែរូបសម្បត្តិ តារាស្រី ពេជ្រ សូលីកា នៅតែទាក់ទាញក្រសែភ្នែកហ្វេនៗ។

តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា

៤. តារាសម្តែង សិទ្ធី នីកា

ក្រឡេកមួយភ្លែតប្រយ័ត្នច្រលំក្រមុំ តារាស្រី សិទ្ធី នីកា មានកូនអាយុ២ខួបទៅហើយ ប៉ុន្តែ រូបសម្រស់វិញ ខ្ញង់វាចាមិនចេញ៕

តារាសម្តែង សិទ្ធី នីកា
តារាសម្តែង សិទ្ធី នីកា
តារាសម្តែង សិទ្ធី នីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សិទ្ធី នីកា