ភ្នំពេញ៖ ជាការពិតណាស់ ដូចដែរពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយពី តារាសម្តែងស្រី សឿនផាន ផាភួង អាចចាត់ទុកជាតារាស្រីជើងចាស់ម្នាក់ ដែលកំពុងតែមានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្នុងវិថីសិល្បៈខ្មែរ។
ជាមួយគ្នានេះ បើក្រលែកមើលរូបភាពជាច្រើនសន្លឹកដែល តារាសម្ដែងជើងចាស់ មានវ័យ៣០ប្លាយឆ្នាំរូបនេះបានបង្ហោះវិញគឺធ្វើឲ្យហ្វេនៗសរសើរនិង និយាយពីរូបសម្រស់របស់នាងមិនដាច់ពីមាត់ ដែលនៅតែមានសាច់សខ្ចីស្រស់ស្អាត ហើយជាពិសេស ការតុបតែងខ្លួន គឺថាតារាក្មេងៗមួយចំនួនសុំចាញ់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ ផាភួង បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយ ក្នុងឈុតចងពុំពណ៌ត្រាវ បញ្ចេញសាច់ដ៏សខ្ចីញេញចែងចាំងតែម្ដង ខណៈដែលអ្នកនាងមានកូនស្រីប្រុសធំកម្លោះក្រមុំអស់ទៅហើយ តែ ផាភួង នៅតែរក្សាបានសម្រស់ដ៏ក្មេងខ្ចី ធ្វើឲ្យអ្នកទស្សនាលួចសរសើរពីសម្រស់តារាជើងចាស់មួយរូបនេះខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]