ភ្នំពេញ៖ ក្រោយប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ តារាសម្តែងស្រី សឿន ផាភួង ក៏មានកូនប្រុសស្រី យ៉ាងស្រស់ស្អាត ស្រស់សង្ហា មិនតែប៉ុណ្ណោះ កូនស្រីពៅ កញ្ញា អាង សុជាតា ហៅ ឈូឈូ ថែមទាំងមាន ដុងសិល្បៈជាតារាសម្តែង ដូចអ្នកម៉ាក់ថែមទៀត។
បើនិយាយពី សម្រស់តារាសម្តែងស្រីជើងចាស់រូបនេះវិញ នៅតែខ្ញង់ ខណៈកូនប្រុសស្រី ធំដឹងក្តីកំលោះក្រមុះទៅហើយនោះ មិនតែប៉ុណ្ណោះ ប្រសិនមិនបង្ហើបថា តារាស្រី ឈូឈូ និង រូបនាង ជាម្តាយកូនទេ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាច្រលំថា បងប្អូនមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសជាងនេះទៀតនោះគឹ អ្នកម៉ាក់កូនទាំងពីររូបនេះ មិនថាទៅណាមកណាក៏តែងតែមានវត្តមានទាំងព្រមតែម្ដង លើសពីនេះបើនិយាយពីស្ទាយ៍តុបតែងខ្លួនវិញគឺថា ស្រស់ស្អាតមិនឲ្យចាញ់គ្នានោះឡើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរគឺ មើលទៅដូចជាមិត្តភក្តិ ឬបងប្អូនទៅវិញ ព្រោះ ថាមើល ទៅតារាសម្ដែងស្រី ផាភួង ហាក់ស្និតស្នាលនឹងកូនស្រី លេងសើចផ្ដល់ទំនុកចិត្តឲ្យកូនដូចជាមិត្តភក្តិអញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]