រាជធានីភ្នំពេញ ៖ ជីវិតគ្រួសារ តារាចម្រៀង ពេជ្រ សូលីកា កំពុងត្រូវមហាជនខ្មែរ ផ្ទុះការចាប់អារម្មណ៍ កាន់តែច្រើនទៅៗ ខណៈកូនប្រុសកាន់តែធំ ជីវិតអ្នកទាំង៣ មានចំហាយសុភមង្គល ដូចក្នុងរឿងនិទាន ធ្វើឲ្យហ្វេនៗឈ្លក់វង្វេងតាម និងប្រាថ្នាសុំឲ្យបានគ្រួសារដូចIdolស្ទើរគ្រប់គ្នា។

យ៉ាងណាមិញ ធ្លាប់តែត្រូវស្វាមីធ្វើឲ្យភ្ញាក់ផ្អើលក្នុងថ្ងៃកំណើត ម្តងនេះ ដល់វេន តារាចម្រៀង ពេជ្រ សូលីកាម្តង surprise ថ្ងៃពិសេសស្វាមី ក៏ញាក់មិនធម្មតាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងថ្ងៃកំណើតស្វាមី គេឃើញ តារាចម្រៀងរូបនេះ រៀបចំសុទ្ធតែជា កម្ររូបភាពគ្រួសារជះចំហាយក្តីសុខ ដាក់បញ្ចាំងលើ កញ្ចក់LED យ៉ាងធំរបស់ផ្សារទំនើប Chip Mong Noro Mall មើលទៅឡើងពិសេស ដែលមិនធ្លាប់មានតារាខ្មែរ នឹកឃើញរៀបចំបែបនេះនៅឡើយ រីឯស្វាមីតារាស្រីរូបនេះវិញ គ្រាន់តែឃើញភរិយា រៀបចំដល់ថ្នាក់នេះ ញញឹមបិទមាត់មិនជិតតែម្តង រីករាយជំនួស៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀង ពេជ្រ សូលីកា
   តារាចម្រៀង ពេជ្រ សូលីកា
   តារាចម្រៀង ពេជ្រ សូលីកា និងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា