ភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកតាមដានកម្មវិធី The Voice Kids រដូវកាលទី១ ច្បាស់ជានៅចាំកុមារីឈ្មោះ ចាន់ ស្រីខួច ដែលនាងមានទេពកោសល្យច្រៀងបានយ៉ាងពីរោះ ព្រមទាំងទទួលបានប៊ូតុង៣ពីគណកម្មការទៀតផង។
យ៉ាងណាមិញ កុមារីរូបនេះ ត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើត តារាសម្ដែង និងតារាចម្រៀង កញ្ញា ចាន់ ស្រីនាថផងដែរ។ ជាការពិតណាស់ បើទោះបី ចាន់ ស្រីខួច មិនទទួលបានជ័យលាភី តែនាងនៅតែទទួលបានប្រជាប្រិយភាពមកទល់នឹងបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញពេលវេលាចេះតែរំកិលទៅមុខ នាពេលនេះ ក្មេងស្រីរូបនេះ ក៏ធំពេញរូបពេញរាង ក្រមុំស្តូកតែម្ដង ជាពិសេសមុខមាត់ ការតែងខ្លួនរបស់នាងពិតជាប្រែខ្លាំង គួរឲ្យសរសើរខ្លាំង ខណៈសមត្ថភាពច្រៀងនៅតែល្អ។ ជាពិសេសនោះគឺ សមត្ថភាពសម្លេងរបស់នាង ក៏កាន់តែល្អប្រសើរខ្លាំងតែម្ដង ជាក់ស្ដែង មហាជនកាន់តែសរសើរ ក្រោយបានស្តាប់ការបកស្រាយចម្រៀង ដោយសម្លេងគោកផ្ទាល់តែម្ដង គ្មានការកែកុនបន្ថែមបន្ថោយ រឹតតែបង្ហាញច្បាស់ៗតារាពន្លកក្រោយរូបនេះពិតជាមានសមត្ថភាព ច្រៀងយ៉ាងពិរោះដូចចាក់ឌីសទៅហើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]