ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ចំរើន សុភ័ក្រ ហាក់ទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈច្រើន មិនថាតែការចេញបទចម្រៀងថ្មីៗ ព្រមទាំងការដែលមានវត្តមានច្រៀងតាមកម្មវិធីនានា រួមទាំងការប្រកបមុខរបរផ្ទាល់ខ្លួនផងដែរ។

ជាមួយគ្នានេះដែរ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្រច្បាស់ជាជ្រាបហើយថា ត្បិតតែមានភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយ តែតារាស្រីរូបនេះហាក់មិនសូវជាបង្ហាញរបស់របរសម្ភារនិយមច្រើនដូចតារាដទៃឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែថ្មីៗនេះ ចំរើន សុភ័ក្រ បានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គម ដោយកំពុងរៀបចំសែនព្រេនស្វាគមន៍រថយន្តម៉ាកទំនើបមួយគ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារយ៉ាងថ្មីសន្លាង ដែលធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រ និងមិត្តរួមសិល្បៈឃើញហើយ ក៏នាំគ្នាភ្ញាក់ផ្អើល និងផ្ញើពាក្យអបអរដល់តារាស្រីរូបនេះជាហូរហែ៕

ទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ