កំពត៖ អាចនិយាយបានថា អ្នកនាង យុគ ចិន្តា ជាសិល្បការិនីមួយរូបមានភាពជោគជ័យគ្រប់យ៉ាង មិនថាការងារសិល្បៈ ឬផ្នែកមុខជំនួញឡើយ។ ហើយបច្ចុប្បន្នកំពូលពិធីការិនីឆ្នើមរូបនេះ ក៏មានមុខជំនួញក្នុងដៃជោគជ័យជាច្រើនកន្លែងផងដែរ។ មិនតែប៉ុណ្ណោះថ្មីៗនេះ នាងកំពុងបង្កើតរមណីយដ្ឋានទេសចរណ៍មួយផ្ទាល់ខ្លួន ដែលមានទីតាំងនៅឯខេត្តកំពតទៀតផង។

លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេឃើញអ្នកនាង យុគ ចិន្តា ចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើននៅខេត្តកំពតច្រើនជាងនៅទីក្រុងភ្នំពេញ។ ពិតណាស់ ក៏ព្រោះតែនាងកំពុងបើកកន្លែងទេសចរណ៍ថ្មី និងត្រូវការរៀបចំ គ្រប់គ្រងមើលទីកន្លែងនោះដោយដៃខ្លួនឯងផ្ទាល់ទើបចំណាយពេលច្រើននៅទីនោះយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះអ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីជីវិតដ៏សាមញ្ញរបស់នាង អំឡុងពេលនៅខេត្តកំពតដោយគេឃើញថាតារារូបនេះបានតែងខ្លួនធម្មតាៗ រស់នៅជាមួយធម្មជាតិ។ ហើយអ្វីដែលគេសម្គាល់ឃើញនោះ ទឹកមុខនាងពិតជាស្រស់ស្រាយ សប្បាយរីករាយ ខណៈមិនប្រើជីវិតឡូយឆាយ តែរស់នៅតាមជនបទមានក្ដីសុខខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា