ភ្នំពេញ៖ អាចនិយាយបានថាអ្នកនាង ម៉េង កែវពេជ្ជតា ជាកំពូលតារាច្រៀងស្រីជើងចាស់ ដែលទអួលបានការចូលចិត្តច្រើនពីំណាក់មហាជនគ្រប់ទិសទី។ ជាពិសេស តារាច្រៀងរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងតាំងពីផ្ដើមឈានជើងចូលសិល្បៈមកទលើនឹងបច្ចុប្បន្ននេះ។ ពិតណាស់ គ្រប់បទចម្រផងរបស់នាង តែងតែទទួលបានការសរសើរពីមហាជន និងហ្វេនៗថាពីរោះជាជានិច្ច។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់អ្នកនាង ម៉េង កែវពេជ្ជតា គេដឹងថាតារារូបនេះមានកូនប្រុសស្រី២នាក់ ដែលមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់។ ជាមួយគ្នានេះដែរ គេដឹងទៀតថាកូនស្រីតារារូបនេះ ក៏មានសមត្ថភាព និងចូលចិត្តការងារសិល្បៈដូចម្ដាយទៀតផង។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ គេតែងតែឃើញកូនស្រីតារារូបនេះ ចូលរួមកម្មវិធីបង្ហាញសមត្ថភាពលេងភ្លេងបានយ៉ាងល្អ ហើយពីរោះតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពជាមួយកូនស្រី ដោយគេសង្កេតឃើញទង្វើរបស់នាងធ្វើចំពោះកូនស្រីយ៉ាងគួរឲ្យសរសើរ។ ដោយសកម្មភាពទាំងនោះ មើលទៅនាងពិតជាយកចិត្តទុកដាក់ និងបារម្ភពីកូនស្រីខ្លាំងតែម្ដង។ម្យ៉ាងវិញទៀត ទង្វើបែបនេះអាចបញ្ជាក់ឲ្យឃើញថាកំពូលតារាចម្រៀងរូបនេះ ពិតជាស្រលាញ់កូនស្រីខ្លាំង។ ក្នុងនោះដែរ ក្រោយអ្នកគាំទ្របានឃើញរូបភាពថ្មីទាំងនោះរួច ពួកគេបានសរសើរពីទឹកចិត្តនាងគ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]