ប្រទេសបារាំង ៖ ក្រោយជំងឺកូវីដធូរស្រាល ការហោះហើរមានសេរីភាពច្រើនជាងមុននោះ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានហោះទៅលេងកូនប្រុសច្បង ដែលកំពុងរស់នៅនិងសិក្សានៅប្រទេសបារាំង ជាមួយកូនស្រីពៅ ចំណាយពេលវេលាជួបជុំគ្រួសារនៅក្រៅប្រទេស។
គាប់ជួបអ្វី ការស្នាក់នៅរបស់អ្នកនាងនិងកូនៗនៅទីនោះ ចំពិធីកាន់បិណ្ឌប្រពៃណីខ្មែរ មិនបំភ្លេចឡើយតារាចម្រៀងជើងចាស់រូបនេះ រៀបចំទៅវត្តអារាមធ្វើបុណ្យឧទ្ទិសកុសល មិនខុសឆ្ងាយពីមហាជននៅក្នុងស្រុកដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍នឹងទេពកោសល្យ ច្នៃម៉ូតនិងកាត់ដេរសម្លៀកបំពាក់ប្រពៃណីរបស់ តារាស្រីជើងចាស់រូបនេះជាខ្លាំង ក្រោយរូបនាងបង្ហោះសារភ្ជាប់ជាមួយរូបភាពយ៉ាងដូច្នេះថា ៖
គួរបញ្ជាក់ផងដែរថា ឈុតទាំងនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន ស្រស់ស្អាត សាមញ្ញ ទាក់ទាញ និងប្លែកថែមទៀតផង សូម្បីតែតារាចម្រៀង សុគន្ធ និសា ក៏ពោលពាក្យសរសើរថា «បងស្រីពូកែណាស់បង ស្អាតណាស់បង»៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]