រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងស្រី ពេជ្រ សោភា ទោះចេញច្រៀងច្រើនឆ្នាំហើយក្តី តែប្រជាប្រិយភាពរបស់រូបនាង នៅតែដដែរ មិនចេះធ្លាក់កូដនោះឡើយ មិនតែប៉ុណ្ណោះ រូបនាងនៅតែទទួល តំណែងជាគណៈកម្មការ ក្នុងការប្រកួតចម្រៀងជាច្រើនផងដែរ។
យ៉ាងណាមិញ ហ្វេនៗនរណាៗក៏ដឹងច្បាស់ដែរថា រូបនាងមិនមែនជាតារាចម្រៀងធម្មតានោះឡើយ រូបនាងតែង ព្រួយបារម្ភនិងឈឺឆ្អាល រឿងការផ្សព្វផ្សាយវប្បធម៌ សិល្បៈខ្មែរ ពោលគឺអ្វីជារបស់ខ្មែរ រូបនាងតែងបង្ហាញការចូលរួម យ៉ាងសកម្ម ដើម្បីជួយបង្ហាញគម្រូល្អដល់មហាជនខ្មែរ និងរក្សាឲ្យបានគង់វង្ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត តារាស្រី ពេជ្រ សោភា ធ្លាប់ត្រូវអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍នឹង ឈុតច្នៃចេញពីក្រមាខ្មែរ មើលទៅស្រស់ស្អាត បន្ថែមម៉ូតតែបន្តិច ស្ទើរមិនគួរឲ្យជឿថា ច្នៃចេញពីក្រមាទាល់តែសោះ បើថ្មីៗនេះ រូបនាងក៏បង្ហាញឈុតថ្មី ច្នៃចេញក្រមាមួយឈុតទៀត ក៏ញាក់មិនធម្មតាប៉ុន្មានដែរ ហ្វេនៗឃើញហើយអស់ពាក្យពេចន៍ត្រូវវាចា ពូកែមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]