ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ ជឿជាក់ថាប្រិយមិត្តមួយចំនួួនធំប្រាកដជាស្គាល់ ដោយសារតែតារាសម្ដែងរូបនេះ បានបង្ហាញមុខលើវិថីសិល្បៈមកច្រើនឆ្នាំទៅហើយ។ ម្យ៉ាងវិញទៀត គ្រប់ខ្សែភាពយន្តតែងតែមានវត្តមានកំពូលតារារូបនេះចូលរួមសម្ដែងផងដែរ។ ហើយគ្រប់រឿងដែលលោកសម្ដែង ក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ស្រទាប់មិនថាវ័យណាឡើយ។ 

យ៉ាងណាមិញ អាចនិយាយបានថាលោក ទេព រិនដារ៉ូ ជាតារាសម្ដែងមួយរូបដែលមានទេពកោសល្យ និងសមត្ថភាពល្អម្នាក់ហើយក៏ជាគំរូមួយសម្រាប់អ្នកសិល្បៈជំនាន់ក្រោយយកតម្រាប់តាមផងដែរ។ ក្នុងនោះដែរ បើទោះបីបច្ចុប្បន្នមានវ័យកាន់តែជ្រេ តែតារារូបនេះធ្លាប់បាននិយាយថាលោកមិនបោះបង់ការងារសិល្បៈឡើយ ប្រសិនបើនៅមានកម្លាំងអាចថតបានជារៀងរហូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះកំពូលតារាសម្ដែងលោក ទេព រិនដារ៉ូ បានបង្ហើបថាខ្លួនលោកបានចូលសិល្បៈអស់រយៈពេល៣៣ឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃឈានជើងចូលសិល្បៈមកទល់នឹងពេលនេះ។ ពិតណាស់ ៣៣ឆ្នាំក្នុងវិស័យសិល្បៈ តារារូបនេះនៅតែទទួលបានការគាំទ្រ ការចូលចិត្តពីមហាជន និងហ្វេនច្រើនលើសដើម បើតាមការសង្កេតឃើញ។ ហើយអ្វីដែលគេចាបើអារម្មណ៍ខ្លាំងនោះ តារារូបនេះមិនធ្លាប់បានផ្អាកការងារសិល្បៈម្ដងណាឡើយ នៅតែឈរជើងក្នុងវិស័យមួយនេះដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ទេព រិនដារ៉ូ 
លោក ទេព រិនដារ៉ូ 
លោក ទេព រិនដារ៉ូ 
លោក ទេព រិនដារ៉ូ 
លោក ទេព រិនដារ៉ូ 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព រិនដារ៉ូ