ភ្នំពេញ៖ បុរសម្នាក់ ជាជនជាតិខ្មែរ ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសាររូបគេ និងបក្ខពួកបានចូល ទៅផឹកស៊ី ក្នុងហាង យីហោប៊ីច ប៊ីច ដែលមានទីតាំង ស្ថិតនៅជិត សួនច្បារសម្តេច ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានទាស់ពាក្យសំដីគ្នា ជាមួយក្រុមជនជាតិ វៀតណាមមានគ្នា ៥នាក់ ភ្លាមៗនោះ បុរសជនជាតិខ្មែរ បានអូសម៉ូតូចេញពីហាងបំណងត្រឡប់ទៅផ្ទះ ត្រូវជនជាតិវៀតណាម បើករថយន្តកាមរីបាឡែន ពណ៌ស្ករ បុកពីក្រោយ យ៉ាងពេញទំហឹង  កាលពីវេលាម៉ោង ១ និង ៣០ នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៣ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានបុរសជាជនជាតិ ខ្មែរ ៥ទៅ ៦ នាក់ចូលផឹកស៊ីនៅក្នុងហាងខាងលើ ហើយខណៈផឹកស៊ីស្រវឹង ពួកគេបានលើក កែវជល់ស្វាគមន៍គ្នា ជាមួយនិងក្រុមជន ជាតិវៀតណាមមានគ្នា ៥នាក់ ។ រហូតដល់ម៉ោងកើតហេតុ ជនជាតិខ្មែរបាននាំគ្នាទៅបណ្តើរ ម៉ូតូចេញហាង ក៏បានទាល់ ពាក្យ សំដីជាមួយក្រុមជន ជាតិវៀតណាមនោះ មួយប្រាវ ហើយជនជាតិខ្មែរខ្ចិល បង្ករឿង ក៏សម្រេចអូសម៉ូតូដើរចេញប៉ុន្តែត្រូវជនជាតិវៀតណាមបើករថយន្តកាមរីបាឡែនបុកពីក្រោយ៉ាងពេញ ទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ចំណែកក្រុមជនជាតិវៀតណាមចុះពីលើរថយន្តនាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកម៉ូតូនិងរថយន្តគាបជាប់គ្នារងការខូចខាត។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុអ្នករងរបួសត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ នៅមន្ទិរពេទ្យ ចំណែកម៉ូតូនិង រថយន្តសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនគរបាលជំនាញចុះមកវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ។ ប៉ុន្តែក្នុងហេតុការណ៍នេះ អ្នកឃើញហេតុការណ៍ បានអំពាវនាវឲ្យសមត្ថកិច្ច មេត្តាស្រាវជ្រាវតាមចាប់ខ្លួនជនជាតិ វៀតណាមខាងលើនេះយកមកផ្តន្ទាតាមផ្លូវច្បាប់ផង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]